ក្រុមជនសង្ស័យជិះកង់បីឥណ្ឌា ៤នាក់ជាមុខសញ្ញាគាស់លួចទ្រព្យសម្បត្តិ ពេលយប់ ត្រូវសមត្ថកិច្ចក្របួចជាប់ហើយ

SLP ចេញផ្សាយថ្ងៃទី 15 ខែសីហាឆ្នាំ 2020

ភ្នំពេញ.ជនសង្ស័យចំនួន៤នាក់ ដែលតែងតែជិះកង់បីឥណ្ឌា ជាមធ្យោបាយដើរលួច យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងតំបន់សង្កាត់ឬស្សីកែវ ត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍ឃាត់បានភ្លាមខណៈជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង នៅវេលាម៉ោង២ និង៣០នាទីឈានចូលថ្ងៃទី១៥ សីហា ឆ្នាំ ២០២០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដែលដឹកនាំកម្លាំងនោះបានឲដឹងថា
ជនរងគ្រោះឈ្មោះហ៊ុន រស់ ភេទ ប្រុស អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះដែលជាសង្ស័យធ្វើសកម្មភាព។ ដោយឡែកជនសង្ស័យ
ចំនួន០៤នាក់ទី១ឈ្មោះភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ។ទី២ឈ្មោះភឹម សូនីហៅសូនី ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរមិនពិតប្រាកដ។ទី៣ឈ្មោះសេង សំណាង ហៅអាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិសង្កាត់ជាមួយគ្នា មុខរបរមិនពិតប្រាកដ។ទី៤ឈ្មោះហេង សុីឃាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦៩ ឆ ផ្លូវបេតុង ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ រត់រឺម៉កកង់បី ។

សម្ភារះដកហូតរួមមាន ៖កន្ត្រៃកាត់ដែក ចំនួន ០១គ្រឿង
.ពិលបំភ្លឺចំនួន ០៣គ្រឿង.មេសោផ្ទះចំនួន ០៥គ្រឿង.ដែកបំពង់ទិបចំនួន ០២កំណាត់.រឺម៉កកង់បីឥណ្ឌាមួយគ្រឿងលេខភ្នំពេញ1HW5944ព៌ណសរ ។

លោកមេប៉ុស្តិ៍បាន បន្តថា មុនពេលកើតហេតុជនសង្ស័យទាំងបួននាក់បានជួបពិភាក្សាគ្នាចេញធ្វើសកម្មភាពលួយដោយមិនកំណត់គោលដៅ លុះដល់ម៉ោងប្រហែល ២ម៉៣០នាទីពួកគេបានជួបជុំគ្នាឡើងជិះរឺម៉កកង់បីចេញពីវាលស្បូវ រកកន្លែងដើម្បីធ្វើសកម្មភាពលួច លុះមកដល់ផ្ទះកើតហេតុឃើញផ្ទះចាក់សោពីក្រៅ ក៏ឈប់រឺម៉កចុះទៅធ្វើសកម្មភាពគាស់កាត់សោផ្ទះចូលទៅលួចយកទ្រព្យសម្បត្តិ ពេលកំពង់តែធ្វើសកម្មភាពត្រូវសមត្ថកិច្ចមកទាន់ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍ឬស្សីកែវ ធ្វើការសាកសួយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនិតីវិធី។ដោយ.៩៦