៖រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ទីប្រឹក្សាជាន់ខ្ពស់នៃឣង្គភាពសារព័ត៌មាន BTN NEWS ផ្ដល់ថវិកា និងសម្ភារ: មួយចំនួនជូន ចំពោះលោក អុីបញ្ញា អ្នកយកព័ត៌មានសន្តិសុខសង្គមទូរទស្សន៍អប្សរា

(ភ្នំពេញ)៖រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ទីប្រឹក្សាជាន់ខ្ពស់នៃឣង្គភាពសារព័ត៌មាន BTN NEWS ផ្ដល់ថវិកា និងសម្ភារ: មួយចំនួនជូន ចំពោះលោក អុីបញ្ញា អ្នកយកព័ត៌មានសន្តិសុខសង្គមទូរទស្សន៍អប្សរា និងគេហទំព័រដំណឹងយប់មិញដែលមានជំងឺបញ្ហាវះកាត់ពោះវៀនដុះខ្នែងដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (រុស្ស៊ី) ។

ក្នុងឱកាសនោះលោក អ៊ី បញ្ញា និងក្រុមគ្រួសារបានថ្លៃងឣំណរគុណ លោក ទីប្រឹក្សា និងសហការី ដែលមានទឹកចិត្តឣាណិតសូរចំពោះរូបលោកនិងគ្រួសារដែលបានផ្ដល់ថវិកា និងសម្ភារ:មួយចំនួនចំពោះរូបលោក សូមជូនពរលោកឧត្តមសេនីយ៍និងសហការីជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ។

 

គួររំលឹកផងដែរថា លោក អ៊ី  បញ្ញា បានចូលព្យាបាលជំងឺក្នុងមន្ទីរព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់ផ្នែកគ្រឿងក្នុង គឺដោយសារក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាល ម៉ាយហ៊ែល ព្យាបាលខុសបច្ចេកទេសលើការវះកាត់ពោះវៀនដុះខ្នែង បណ្តាលឲ្យមេរោគរាលដាលពេញពោះវៀនហើមពោះមិនស្រក ទើបក្រុមគ្រូពេទ្យ នៃមន្ទីរមិត្តភាព ខ្មែរ-សូវៀតសម្រេចធ្វើការវះកាត់ម្តងទៀត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។

បច្ចុប្បន្ននេះ  ក្រុមគ្រួសារអ្នកជំងឺម្នាក់បានដាក់ពាក្យប្ដឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ទៅកាន់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធរឿងបញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុមគ្រួសារសម្រេចចិត្តដឹកបញ្ជូន បន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (រុស្ស៊ី) ៕