រដ្ឋាភិបាលមិនគួរមើលរំលង រឿងខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ គេនៅចាំបានថា នៅក្នុងពិធីប្រកាសតែងតាំង លោកវរសេនីយ៍ទោ ខឹម ចិត្រា នាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែតថ្មីជុំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋអន្តោប្រវេសន៍ ។

នៅក្នុងពធីនោះដែរ បន្ទាប់ពីលោក ខឹម ចិត្រា នាយប៉ុស្ត៍ថ្មី ឡើងសច្ចារថា នឹងខិតខំយកចិត្តទុកដាក់ បំពេញការងារបំរើជាតិ ប្រជាពលរដ្ឋ ឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងអង្គភាព សហការល្អជាមួយស្ថាបន័ពាក់ពន្ធ័ ជាមួយអាជ្ញាធរដែនដី នឹងសហការល្អជាមួយភាគីថៃ។

ឯកឧត្តម ឃុន សំបូរ បានធ្វើការផ្ដាំផ្ញើ ដោយគូសបញ្ជាក់ ពីការរឹតបន្តឹង ចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពខិតខំបំពេញភារកិច្ចឲ្យបានល្អ,សហការជាមួយអាជ្ញាធរ,ស្ថាបន័ពាក់ពន្ធ័, រក្សាបានល្អនូវក្រមសិលធម៌វិជ្ជាជីវះ ក្នុងនាមថ្នាក់ដឹកនាំ(អត់ច្រង៉េងច្រង៉ាង ដឹងចាស់ទំ នេះជាអំពើល្អរបស់យើង)យកចិត្តទុកដាក់ខ្ពស់បំផុត នូវតួនាទី ភារកិច្ចថ្មី ជានាយប៉ុស្ត៏នគបាលច្រកទ្វារ នឹងបន្តគោរព នឹង អនុវត្តន៍ឲ្យបាន នូវគោលនយោបាយ នឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញក្នុងការធានា ផ្ដល់សេវាសាធារណះ ជូនប្រជាពលរដ្ឋ ទទួលបានឆាប់រហ័ស ទាន់ចិត្ត ស្របតាមអភិក្រម៥យ៉ាង(ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល នឹងវះកាត់)នឹងអភិក្រម៣យ៉ាងចុងក្រោយ (ធ្វើឲ្យបាន ធ្បើឲ្យលឿន នឹងធ្វើឲ្យមានតម្លាភាព)។

ប៉ុន្តែគួរឲ្យស្ដាយ ដែលរាល់ប្រសាសន៍ណែនាំ របស់នាយឧត្តមសេនីយ៍ ឃុន សំបូរ ហាក់គ្មានន័យសម្រាប់លោក ខឹម ចិត្រា ព្រោះថា ចាប់តាំងពីលោកឡើង កាន់តំណែងជា នាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត រហូតមកទល់ពេលនេះ មានរយះពេល២ខែឲ្យត្រឹម ក៏ប៉ុន្តែរឿងអាស្រូវគ្រប់យ៉ាង ដែលជាកេរ្តិ៍តំណែល របស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត នាយប៉ុស្ត៍ចាស់ មានដូចជា៖

ទី១/យកលុយច្រើនហួសហេតុ ក្នុងការបំពេញបែបបទ ចេញ-ចូល ប្រទេស ចាប់ពី២០០ទៅ៣០០បាត ។

ទី២/បើកដៃឲ្យលោកអនុសេនីយ៍ឯក ម៉ៅ ម៉យ ជម្រិតទារលុយពីកម្មករអូសរទេះ ដែលដឹកទំនិញពីដីថៃ ដោយក្នុងមួយរទេះ ចាប់ពី២០០-៣០០ទៅ៤០០បាត ហើយលុយដែលបានមកពី កម្លាំងញើសឈាម របស់កម្មករអូសរទេះទាំងនោះ ត្រូវឡើងឲ្យលោក ខឹម ចិត្រា ជារៀងរាល់ល្ងាច។

៣/បើកដៃឲ្យលោកវរសេនីយ៍ឯក ទេព សម្បត្តិ ជានាយរងប៉ុស្ត៍ យកផ្លូវសាធារណះ ដាក់ជួលឲ្យក្រុមម៉ូតូកង់៣ចត ដោយយកលុយខែក្នុងម៉ូតូ១គ្រឿង ចំនួន៦០០បាត នឹងយកប្រចាំថ្ងៃ២០បាតបន្ថែមទៀត នឹងយកផ្លូវសាធារណះដ៏ដែល ដាក់ជួលគិតលុយប្រចាំខែ ឲ្យអ្នកលក់ទំនិញតាមរទេះរុញ ដោយក្នុងមួយខែ ក្នុងរទេះរុញមួយ ចាប់ពី២០០០បាត-៣០០០បាត នឹងមានរហូតដល់៦០០០បាតទៀតផង ដែលសុទ្ធតែបង្ករភាពអាណាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់សាធារណះ ធ្វើឲ្យផ្លូវចង្អៀត កកស្ទះ ជាប្រចាំ។

៤/យកលុយពីក្រុមរត់ម៉ូតូឌុប ក្នុងមួយខែ៦០០ដល់៨០០បាត បន្ថែមពីលើនោះ តម្រូវឲ្យអ្នក់រត់ម៉ូតូឌុប ទិញអាវកាក់១តម្លៃជាង១០០០បាតថែមទៀត។

៥/នៅបារ៉ាស់រង្វង់មូល ដែលមានសមត្ថកិច្ចច្រើនស្ថាបន័ ដាក់កូនចៅឲ្យចាំជម្រិតយកលុយ ពីរទេះដឹកត្រី,រទេះដឹកខោអាវគីប នឹងទំនិញមួយចមនួនទៀត ដែលយកទៅលក់នៅផ្សាររោងគ្លឿ ប្រទេដថៃ។

៦/ឃុបឃិតជាមួយ មេនគបាលអន្តោប្រវេសន៍ថៃ ឈ្មោះ ប៊ិន ប្រើជនស៊ីវិលមួយក្រុម ជាជនជាតិខ្មែរ សម្រាប់នាំពលរដ្ឋខ្មែរ ដែលមិនមានឯកសារឆ្លងដែន ចូលទៅប្រទេសថៃ ចូលតាមច្រកទ្វារខាងលើ ទាំងទៅទាំងមក ដោយយកលុយក្នុងម្នាក់ពី៩០០ទៅ១០០បាត ឬ១,៥០០បាតក៏មាន៕

៧/បង្កើតក្រុមជនអាណាធិបតេយ្យ ឈរច្រូងច្រាង ដើរឈូរឆចុះឡើងពេញមុខ កន្លែងបំពេញបែបបទចេញ សម្រាប់ឲ្យទាក់ទងភ្ញៀវ ដែលខ្ជឹលតម្រង់ជួរបំពេញបែបបទ ឲ្យមកប្រថាប់

ត្រាVIP ក្នុងតម្លៃ២០០-៣០០ឬ៥០០បាត សម្រាប់ប៉ាស្ពរ័មួយ។ក្រៅពីនោះ សម្រាប់ពលករដែលធ្វើនៅប្រទេសថៃ ដូវបុណ្យទានម្ដងៗ ជាពិសេសរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រៀងរាល់

ឆ្នាំពួកគាត់តែងតែ បានច្បាប់ឈប់សម្រាក នឹងវិលមកស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នឹងធ្វើដំណើរចូលតាម ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ដែលមានចំនួនរាប់ពាន់នាក់ ត្រូវបានមន្រ្តី នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារខាងលើ ជម្រិតទារលុយ ថ្លៃបំពេញបែបបទចូលប្រទេស ក្នុងម្នាក់ៗចំនួន២០០បាត ឬច្រើនជាងនេះ ហើយគេនឹងរង់ចាំមើលថា តើរដូវចូលឆ្នាំៗនេះ ពួកគាត់(នគបាលអន្តោប្រវេសន៍)នៅតែបន្តយកលុយ ពីបងប្អូនពលករខ្មែរ ក្នុងម្នាក់ៗចំនួន២០០បាតទៀតទេ?ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះមិនយកថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ ពលករខ្មែរ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ដែលឈានមកដល់ពេលខាងមុខ។កន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសប្រើអភិក្រមទាំង៥ចំណុច យ៉ាងម៉ឺងម៉ាត់សារជាថ្មីគឺ ឆ្លុះកញ្ចក់,ងូតទឹក,ដុសក្អែល,ព្យាបាល នឹងវះកាត់ ចំពោះអាណត្តនេះ ត្រូវតែមានការកែរទម្រង់ ស៊ីជម្រៅ ដើម្បីបំរើផលប្រយោជន៍ ដល់ម្ចាស់ឆ្នោតពិតប្រាកដ។ប្រជាពលរដ្ឋ សូមអំពាវនាវទៅដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ នឹងឯកឧត្តម នាយឧត្តមសេនីយ៍  អគ្គនាយក នៃអគ្គនាយកដ្ឋាន នគបាលអន្តោប្រវេសន៍ មេត្តាជួយ ចាត់បញ្ជូនមន្រ្តីអធិការកិច្ច ចុះមកស៊ើបអង្កេត នឹងជួយ ដុសក្អែល ងូតទឹកឲ្យលោកវរសេនីយ៍ទោ ខឹម ចិត្រា ផងទាន មិនត្រូវឲ្យប្រជាពលរដ្ឋ ឈឺចាប់បន្តទៀតនោះទេ៕