ឯកឧត្តម​ ឃួង​ ស្រេង ដាក់ផែនការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ​ នៅរាជ ធានីភ្នំ ពេញ

រាជធានីភ្នំពេញ​៖ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​អ​ភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក​ថា លោក​បានដាក់​ផែនការឲ្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយ​ឈានទៅដល់ការបង្ក្រា​បល្បែង​គ្រប់ប្រភេទដែលកំពុងលេ​ងភ្នាល់គ្នាយ៉ា​ងគគិកគគ្រេង​នៅរាជធានី​ភ្នំពេញ។

ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា​៖ឯក​ឧត្តម​នឹងបើក​កិច្ចប្រជុំគណៈបញ្ជាការឯ​កភាពរបស់ខ្លួន​នៅពេលខាងមុខដ៏ខ្លីនេះ​ ដើម្បីចាត់​វិធានការ​ដ៏ម៉ឺងម៉ាត់​នៃការបង្ក្រាបល្បែងស៊ីសងនៅរាជធានីភ្នំពេញ ដែល​កំពុង​កើតមា​ន​ឡើង បន្ទាប់ពី។

ឯកឧត្តម​បានបញ្ជាក់ទៀតថា«ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើកា​រស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិ្រកគគ្រេងពេក ហើយ​ខ្ញុំនឹង​បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះ​ផងដែរ»។

ជា​ក់ស្ដែង កាលពី ១៧ ឧសភា ២០១៩ លោកអភិបាល​ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទី​តាំងលួច​បើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រីចំនួន​០២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត​ផង៕