អបអរសាទរ!សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ទទួលបានការអនុញ្ញាតចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្

(ភ្នំពេញ)៖ យោងតាមប្រកាសលេខៈ១៨០៣ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ក្នុងការចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃដោយតម្រូវធ្វើសកម្មភាពស្របច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគិតយុត្តនានាជាធរមាន។

នេះបើយោងតាមPage ផ្លូវការរបស់សមាគម ស.ស.ស ឬហៅកាត់ថាស៣ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះដែលអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបាន។
តើសមាគមនេះបង្គើតឡើងក្នុងគោលបំណងអ្វី?ហើយមានបេសកម្មនិងទស្សនៈវិស័យបែបណាខ្លះ ?

សូមជម្រាបជូនថា សមាគម ស.ស.ស ឬហៅកាត់ស៣ បង្កើតឡើងមានគោលបំណង ដូចជា
– បណ្ដុះបណ្ដាលអ្នកសារព័ត៌មានអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ,កិច្ចការពារអ្នកប្រើប្រាស់,ការប្រកួតប្រជែងមិនស្មោះត្រង់, និង ច្បាប់ផ្សេងទៀត សំដៅការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ,ពាណិជ្ជករ,សហគ្រិន និង ស្ថាប័ណ្ណផ្សេងទៀត។
– ផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់, ដំណោះស្រាយ និង វិធីការពារ។
– សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សមាគមនេះ មានបេសកកម្មមួយចំនួនផងដែរ៖
– ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបាឋកថាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។


-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ទន្ទឹមនឹងនោះសមាគមនេះទស្សនៈវិស័យចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់, ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ៕