មេឈ្មួញឈ្មោះម៉ាប់ និងប្រពន្ធ អាងមានខ្នងបង្អែកពីមន្ត្រីធំ លួចដឹកឈើទៅលក់អោយឈ្មួញវៀតណាម តាមច្រកដាក់ដាំដោយសេរី

ខេត្តមណ្ឌលគីរី៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីតូចតាចនៅក្នុងខេត្តមណ្ឌលគីរី បានអោយដឹងថា នៅវេលាម៉ោង២២ និ១៦នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ មេឈ្មួញឈើឈ្មោះម៉ាប់ និងប្រពន្ធបានធ្វើសកម្មភាពចែកកញ្ចាប់(យកថវិការស៊ូកប៉ាន់) អោយគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកការសែតផងដែរ ដែលនៅតាមដងផ្លូវ ក្នុងម្នាក់ៗ ថវិការចំនួន២០មុឺនរៀល ជាថ្នូរនិងការបិទមាត់ ងាយស្រួលដឹកជញ្ជូនឈើប្រណីត យ៉ាងកក្រើកតាមរថយន្តសាយ៉ុង ចេញទៅកាន់ប្រទេសវៀតណាម តាមច្រកដាក់ដាំ ។

សេចក្តីរាយណ៍បន្តថា ការដឹកជញ្ជូនឈើប្រណិត ទៅកាន់ប្រទេសវៀតណាម របស់មេឈ្មួញឈ្មោះម៉ាប់ និងប្រពន្ធ ខាងលើនេះ បានយ៉ាងរលូនគឺដោយមានការសម្របសម្រួល ពីសំណាក់ក្រុមមន្ត្រីពុករលួយក្នុងខេត្តតែម្តង ។

ប្រភពពីខាងប្រជាពលរដ្ឋ តំណាងសហគមន៍ព្រៃឈើ និងមន្ត្រីតូចតាច ក៏បានបង្ហើបអោយដឹងដែរថា ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង យកទៅលក់អោយក្រុមឈ្មួញ នៅឯប្រទេសវៀតណាម របស់មេឈ្មួញឈើឈ្មោះម៉ាប់ ខាងលើដំណើរការទៅបានយ៉ាងរលូន តាមច្រកដាក់ដាំ ដែលក្នុងមួយយប់ៗ មិនក្រោមពី៧០រថយន្ត ខាងលើនេះដោយសារមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងខេត្ត និងគ្រប់ស្ថាប័នពាក់ព័ន្ធជួយសម្រួល ជាថ្នូរ និងលុយក្រោមតុយ៉ាងក្រាសក្រែល សម្រាប់មន្ត្រីម្នាក់ៗ ។

ដោយឡែកខាងមន្ត្រីពាក់ព័ន្ធ រួមទាំងអ្នកការសែតដែលបានទទួលប្រាក់សំណូក ពីមេឈ្មួញខាងលើបានបង្ហើប បើអស់លោកជាមន្ត្រីថ្នាក់ធំៗ មន្ត្រីជំនាញយកលុយ ដែលឈ្មួញស៊ូកគ្រប់ៗគ្នាអស់ហើយនោះ ដូច្នេះពួកគាត់មិនអាចធ្វើអ្វីបានទេ មានតែគេអោយលុយក៏ទទួលយកដែរទៅ ហើយបើមិនយកខ្លាចខ្លួនមានបញ្ហា ។

យ៉ាងណាម៊ិញ ខាងអង្គភាពគេហទំព័រ ភ្នំពេញថ្ងៃនេះ សង្ឃឹមថា លោកថ្នាក់ដឹកនាំធំៗគួរមានវិធានការទប់ស្កាត់ ដើម្បីជាគំរូល្អដល់ថ្នាក់ក្រោម​ៗ។