សង្វៀងមាន់សោះ លោកស្នងការថាកាស៊ីណូ មានច្បាប់ ក្នុងខេត្តមណ្ឌលគីរី (ភាគ១)

ខេត្តមណ្ឌលគិរី : ទីតាំងកាស៊ីណូមួយកន្លែងស្ថិត នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេង 99% ដែរអាចចាត់ទុកបានថា ជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្ត ក្រោមការដឹកនាំរបស់អភិបាលខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង។

យោងតាមការសម្ភាសន៍ ផ្ទាល់ជាមួយលោកស្នងការ បានបញ្ជាក់ថា កាស៊ីណូខាងលើនេះពិតជាមានអាជ្ញាប័ណ្ណ ហើយលោកក៏បានផ្ដល់លេខទូរសព្ទមួយខ្សែ ដើម្បីធ្វើការសម្របសម្រួលជាមួយអ្នកសារពត៌មាន ។

បន្ទាប់មកអង្គភាពយើងក៏បាន ធ្វើការទំនាក់ទំនងតាមរយះលេខ 070 xx 3333 ដែលបានពីលោកស្នងការផ្ទាល់ ដើម្បីចង់ដឹងព័ត៌មានបន្ថែម ស្រាប់តែលោកក៏មានប្រសាសន៍ថា តើក្រុមហ៊ុនជួយ 60 ម៉ឺនរៀល សម្រាប់ខែដំបូង និងខែបន្តបន្ទាប់ចំនួន 10 ម៉ឺនរៀលក្នុងមួយអង្គភាព ។

សូមបញ្ជាក់ថា កាស៊ីណូដែលបានរៀបរាប់ខាងលើនេះ មិនសមជាកាស៊ីណូនោះទេ ដោយសារគ្មានផ្លាក
គ្មានអាជ្ញាប័ណ្ណ រួមជាមួយលិខិតអនុញ្ញាតផ្សេងៗ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ខាងអង្គភាពយើង បានព្យាយាមទាក់ទងជាច្រើនដង ទៅលោកអភិបាលខេត្តដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែគាត់មិនទទួលទូរសព្ទ។

ខាងអង្គភាពយើងរង់ចាំការបំភ្លឺពីលោកអភិបាលខេត្ត និងលោកស្នងការរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ម៉ោង 8ព្រឹក ដល់ម៉ោង 9យប់ តាមរយៈលេខទូរស័ព្ទតេឡេក្រាម watsapp 097 65 35 678