សូមលំឱនកាយថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ

ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកានៃសមាគម ស.ស.ស សូមលំឱនកាយថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត🙏🙏🙏!
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ជាខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គតនៃ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ», ទូលព្រះបង្គំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកានៃសមាគមសម្ពន្ធ័អ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)សូមព្រះបរមរាជានុញ្ញាតរំលែកព្រះរាជកុសលជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដោយការស្រឡោះ អាឡោះអាល័យ ជាអនេកប្បការ និងសូមព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏។