ឧកញ៉ា ខេមរៈ សេរីមន្ត ប្រកាសផ្ដល់ថវិកាជូន ទុំ សុវត្ថិ ក្រោយឃើញធ្លាក់ចេញពីកម្មវិធី Cambodian Idol

នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ដែលមានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបោះសំឡេង និងជាតារាចម្រៀងមានទឹកដមយ៉ាងក្រអួនក្រអៅ ឧកញ៉ា ខេមរៈ សេរីមន្ត ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ ក្រោយឃើញបេក្ខជនមានការតស៊ូ និងមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “៕