សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ឱ្យស្របតាមស្ដង់ដាជាតិ​ របស់ក្រសួងអប់រំយុវជន​ និងកីឡា

សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ឱ្យស្របតាមស្ដង់ដាជាតិ​ របស់ក្រសួងអប់រំយុវជន​ និងកីឡា

ភ្នំពេញ​ ៖​ សាកលវិទ្យាល័យខេមរៈ(Khemarak University)ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ត្រូវបានគណៈកម្មាធិការ ចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំ។ ការចុះវាយតម្លៃនេះធ្វើឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ដឹកនាំដោយលោកបណ្ឌិត រស់ សុវាចា ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ការចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំនេះ គឺមានសុពលភាព​ ០៥ឆ្នាំម្ដង ដើម្បីធានាថា ការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំទូទៅ ក៏ដូចជាសាកលវិទ្យាល័យខេមរៈផ្ទាល់ បានបំពេញនូវលក្ខន្តិកៈ និងស្តង់ដាអប់រំ ដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា។

នៅក្នុងឱកាសចុះវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) នេះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត រស់ រ៉ាវុធ បានឱ្យដឹងថា៖ «សាកលវិទ្យាល័យខេមរៈ មានចំណុចខ្លាំងចំនួន០៤ ដោយនៅក្នុងនោះមានដូចជា៖ ១.ការបង្រៀនរបស់សាស្រ្តាចារ្យមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ២.ការបង្រៀនប្រកបដោយមនសិការ និងវិជ្ជាជីវៈ ៣.សាស្រ្តាចារ្យមានការស្រាវជ្រាវខ្ពស់ ក្នុងការផ្ដល់នូវចំណេះដឹង ដល់និស្សិត និងទី៤.និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខេមរៈកន្លងមកមានរហូតដល់ទៅ ៩៧,២% គឺមានការងារធ្វើ»។

សាកលវិទ្យាល័យខេមរៈ Khemarak University មានមហាវិទ្យាល័យចំនួន០៧ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន១ ដែលនៅក្នុងនោះមានដូចជា៖
១./​ មហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំ
២./​ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
៣./មហាវិទ្យាល័យ វិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ
៤./​ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
៥./​ មហាវិទ្យាល័យមនុស្សសាស្រ្ត សិល្បៈ និងភាសាវិទ្យា
៦./​ មហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ
៧./​ មហាវិទ្យាល័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងព័ត៌មានវិទ្យា
៨./​ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្រាវជ្រាវ។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ សាកលវិទ្យាល័យមានការផ្ដល់ជូននូវតម្លៃសិក្សាពិសេសដោយនៅក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ តម្លៃសិក្សាមួយឆ្នាំត្រឹមតែ ៣៦០ដុល្លារសហរដ្ឋអាមេរិក ចំពោះតម្លៃសិក្សាថ្នាក់អនុបណ្ឌិត មានតម្លៃ ៧៥០ដុល្លារក្នុងមួយឆ្នាំ និងត្រូវសិក្សារយៈពេល០២ឆ្នាំ។ ខណៈថ្នាក់បណ្ឌិតវិញសិក្សារយៈពេល០៣ឆ្នាំ ក្នុងតម្លៃត្រឹមតែ ៦ ០០០ ដុល្លារសហរដ្ឋអាមេរិករហូតចប់កម្មវិធីសិក្សា ដោយនិស្សិតមិនមានការចំណាយអ្វីបន្ថែមទៀតនោះឡើយ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ខេមរៈ (Khemarak University) មានអាសយដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ (ផ្លូវសែនសុខ)បត់ចូលផ្លូវលំ៧២ ចម្ងាយ២០ ម៉ែត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យមួយដែលមានបទពិសោធន៍ក្នុងការបង្រៀនអស់រយៈពេល ១៥ឆ្នាំកន្លង មកហើយ។ ក្នុងនាមជាសាកលវិទ្យាល័យមួយ ដែលបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន សាកលវិទ្យាល័យខេមរៈ ក៏មានកិច្ចសហ ប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំសំខាន់ៗជាច្រើនទៀតផងដែរ។

ប្រសិនជាលោកអ្នកមានចម្ងល់ និងចង់ដឹងអំពីព័ត៌មានលម្អិតផ្សេងៗ អាចទាក់ទងសាកលវិទ្យាល័យខេមរៈ តាមរយៈលេខទូរស័ព្ទ៖ ០១២/០៨១ ៤៩ ៣៣ ៣៤, ០៩៧ ៧០៧ ១១១១ ឬ តាមរយៈTelegram ០៨១ ៤៩ ៣៣ ៣៤ ៕