គណៈកម្មការ ធនធានធម្មជាតិ សរុបលទ្ធផល នៃការត្រួតពិនិត្យ និងចាប់បានវត្ថុតាងឈើល្មើសច្បាប់

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សរុបលទ្ធផល ដែលគណៈកម្មការធនធានធម្មជាតិត្រួតពិនិត្យចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
១/ក្នុងទីតាំងក្រុមហ៊ុន (ម៉ាស្ទ័រ ខេសាន់) បានចុះស្រាវជ្រាវ រកឃើញវត្ថុតាង ឈើល្មើសច្បាប់ សរុបចំនួន១២១ដុំ ស្មើ ១០៩ម៉ែត្រគូប៤២៧(ឈើថ្មី៦៥ដុំស្មើ៤១ម៉ែត្រគូប៨៣០ )។
២/ក្រុមហ៊ុន (យ៉ាង ចាវ)វត្ថុតាងល្មើសច្បាប់មានសរុបចំនួន១៦៥៣កំណាត់ ស្មើនឹង ១៣៤៨ម៉ែត្រគូប២៧៩ (ជាឈើថ្មី) ក្នុងនោះមានឈើមូលកប់ក្នុងដីចំនួន២២៦កំណាត់ ស្មើនឹង១៩៩ម៉ែត្រគូប១០៨ឈើមូល រាយប៉ាយចំនួន១០៣០ កំណាត់ (ស្មើនឹង៩៥៥ ម៉ែត្រគូប0២២) និងឈើជ្រុងរាយប៉ាយចំនួន៣៧៩កំណត់ ស្មើនឹង ១៩៩ម៉ែត្រគូប១៤៩ វត្ថុតាងមធ្យោបាយគ្រឿងចក្រចំនួន២គ្រឿងមានអេស្កាវ៉ាទ័រចំនួន១គ្រឿងនិងអាប៊ុលចំនួន១គ្រឿង។
៣/ក្រុមហ៊ុន (ថាច់ វូដ)វត្ថុតាងល្មើសច្បាប់ សរុប៦៤៥កំណាត់ ស្មើ៣៤១ម៉ែត្រគូប៧១៧ ក្នុងនោះមានឈើជ្រុង ប្រភេទលេខ១ចំនួន៦២៧កំណាត់ស្មើនឹង៣២៥ ម៉ែត្រគូប៧៣៨ ឈើហ៊ុបមូលប្រភេទលេខ១ ចំនួន១៨កំណាត់ ស្មើ នឹង(១៥ម៉ែត្រគូប៩៧៩)។

លទ្ធផលសរុបទាំងបីក្រុមហ៊ុន រួមមាន ៖
១/ឈើចំនួន២៣៦៣កំណាត់ស្មើ១៧៣១ម៉ែត្រគូប៨២៦។
២/មធ្យោបាយល្មើសច្បាប់ចំនួន៩គ្រឿងរថយន្តប៉ាកុង៤គ្រឿងបានបំផ្លាញចោលនិងគ្រឿងចក្រ៥គ្រឿងទៀតគ្មានបិទស្លាកសំគាល់របស់ជំនាញមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ។

៣/គ្រឿងចក្រ យានយន្ត ដែលនៅទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងក្រុមហ៊ុនយ៉ាងចាវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងកងរាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី ជានាក់ទទួលថែររក្សា។

ដោយឡែកគ្រឿងចក្រ យានយន្ដដែលនៅក្រុមហ៊ុនថាច់វូដ បានប្រគល់ជូនតំណាងក្រុមហ៊ុនជាអ្នកទទួល ថែរក្សាដោយមានមេធាវីដឹងឮត្រឹមត្រូវ។

៤/ឈើជាវត្ថុតាងបទល្មើស បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាអ្នកទទួលថែរក្សា។

៥/បានបញ្ជូន ជនសង្ស័យ04នាក់ ទៅតុលាការ ខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

៦/មានដីកាបញ្ជាឱ្យចូលខ្លួនចំនួន៥នាក់ទៀតដែលមានការជាប់ពាក់ព័ន្ធ ដើម្បីឱ្យចូលខ្លួន ឆ្លើយបំភ្លឺក្នុងដំណើររឿងឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលគណៈកម្មការធនធានធម្មជាតិចុះបង្ក្រាបបានសម្រេច លទ្ធផល និងភស្តុតាងជាច្រើនដូចខាងលើនេះ៕