សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំពិភាក្សាការងារ សាងសង់វិមានឈ្នះ-ឈ្នះ ជំហាន​ទី២

រាជធានីភ្នំពេញ៖ នៅ​ព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹ​ង​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះ ជំហា​នទី២។
ក្នុងពិធីនេអក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារសិក្សាស្រាជ្រាវសាងសង់វិមាន រួមទាំងអង្គភាពពាក់ព័ន្ធ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
គួររំលឹកដែរថា សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់​ក្រោយផង​ដែរ។
កាលថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធសំណង់វិមាន​អនុស្សាវរីយ៍នយោ​បាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ៕