រឿងអាស្រូវរបស់លោក ចៅសង្កាត់ចោមចៅទី១ ឈ្មោះគង វង ត្រូវបានលាតត្រដាងជាសាធារណៈ

ភ្នំពេញៈ រឿងរ៉ាវអាស្រូវរបស់លោក ចៅសង្កាត់ចោមចៅទី១ ឈ្មោះគង វង ត្រូវបានលាតត្រដាងជាសាធារណៈ ដែរអាចធ្វើជាគំរូអាក្រក់សំរាប់មន្ត្រីផ្សេងទៀត។

លោកចៅសង្កាត់រូបនេះបានរួមរស់ជាមួយនារីម្នាក់ឈ្មោះ យ៉ើ ស្រីលក្ខ អស់រយះពេល២ឆ្នាំ រហូតបានកូនស្រីម្នាក់អាយុ១០ខែ ប៉ុន្តែលោកបែរជាលួចទៅមានស្រីថ្មី
ហើយថែមទាំងប្តឹងលែងលះលោកស្រី​ យ៉ើ ស្រីលក្ខ ទៅតុលាការទៀតផង។

ដោយសារបក្សពួកនិយម នៅក្នុងខណ្ឌពោធិ៍សែនជ័យ ទើបលោកស្រីសុំអោយខាងសារព័ត៌មានយើងធ្វើការចុះផ្សាយដែរមានខ្លឹមសារដូចខាងក្រោម៖
“នាងឈ្មោះ យ៉ើ ស្រីលក្ខ ភេទស្រីអាយុ 29 ឆ្នាំរស់នៅភូមិទី 3 ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាមមកស្នាក់នៅផ្ទះជួលភូមិថ្មគោលសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សូមសំណូមពរឲ្យសារព័ត៌មានចុះផ្សាយនូវរឿងរ៉ាវ ប្ដីប្រពន្ធរបស់នាងខ្ញុំដែលប្តីនាងខ្ញុំជាចៅសង្កាត់ចោមចៅទី 1 ឈ្មោះគង វង ដែលបានស្រឡាញ់គ្នារយៈពេល 2ឆ្នាំដោយមិនបានរៀបការនិងមិនបានចុះអីតាស៊ីវិល។

ប៉ុន្តែពួកយើងទាំងពីរនាក់មានកូនស្រីម្នាក់អាយុ 10 ខែជាចំណងដៃតែមកដល់ពេលនេះប្ដីរបស់នាងខ្ញុំ បានទៅមានស្រីថ្មីចុះចោលយើងខ្ញុំ
មិនទទួលខុសត្រូវអ្វីទាំងអស់ ហើយថែមទាំងឲ្យស្រីថ្មីមកវ៉ៃធ្វើបាបនាងខ្ញុំ និងកូន មានរបួសស្នាមជាច្រើនកន្លែង នាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅសាលាខណ្ឌពោធិ៍សែនជ័យដែរ
ប៉ុន្តែអភិបាលខណ្ឌលោកហែមដារិទ្ធ មិនដោះស្រាយជូននាងខ្ញុំទេ។ គាត់តែងតែថា រវល់ថ្ងៃនេះ ថ្ងៃនោះរហូត សូមឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយ ដោះស្រាយជូននេះខ្ញុំផង។”

សូមបញ្ជាក់ផងដែរថា លោកស្រីមិនមានចំនេះដឹងផ្នែកច្បាប់ បានជាបណ្តាល់អោយចាញ់បោកលោក ចៅសង្កាត់ម្តងហើយម្តងទៀត។ ឧទាហរណ៍ រឿងមានកូន, រឿងធ្វើកិច្ចសន្យាជាសំណង
ប៉ុន្តែលោកចៅសង្កាត់បែរជាមិនអនុវត្តតាម កិច្ចសន្យាទាល់តែសោះ។ ជាក់ស្តែង តាំងពីថ្ងៃចុះកិច្ចសន្យា លោកចៅសង្កាត់គេចវេស រហូតដាក់ពាក្យបណ្តឹងសុំលែងលះពីប្រពន្ធ។

ពាក់ព័ន្ធបញ្ហាខាងលើ ខាងសារព័ត៌មានយើង បានព្យាយាមទូរស័ព្ទជាច្រើនដងដែរ ប៉ុន្តែ ទូរស័ព្ធជាប់រវល់។​ ខាងអង្គភាពយើងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វើការ។

របួសដល់កូនស្រីពេល ពេលគ្នានៅក្នុងភោជនីយ៍ដ្ឋាន