លោកសៀន សុយ៉ានី ស្រូបយកកម្លាំងធាតុពី ឯកឧត្តម ជា សុផារ៉ា ទៅធ្វើផ្គររន្ទះ ពុករលួយពេញមន្ទីរក្រុងភ្នំពេញ

ភ្នំពេញ: ល្បីរន្ទឺថាលោកសៀន សុយ៉ានី ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ទៅស្រូបយកកម្លាំងធាតុពីឯកឧត្តមជាសុផារ៉ាទៅធ្វើផ្គររន្ទះពុករលួយពេញមន្ទីរ អ្នករត់ការឯកសារដីធ្លីនៅមន្ទីរសុរិយោវដីក្រុងភ្នំពេញ និយាយទាំងមិនលាក់លៀមថា ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ឈ្មោះលោកសៀន សុយ៉ានី កំពុងបានចិត្តប្រឹងជំរឹតទារលុយបែបពុករលួយ ទាមទារសេវាក្រោមតុពីពួកអ្នករត់ការដូចអារកហុតឈាម។​

ប្រភពបន្តថាលោកសៀន សុយ៉ានីថែមទាំងធ្វើអុងអាត់ក្អេងក្អាងមាក់ងាយចំពោះមន្ត្រីក្នុងមន្ទីរជាមួយគ្នាខ្វះសាមគ្គីភាពនឹងគ្នាទោះឋានៈជាប្រធានការិយាល័យស្មើរគ្នាក៏បានចាតទុកគេមិនមានតម្លៃស្មើរទ្រនាប់ជើងដែលខ្លួនពាក់ផង ។​ពួកគេបន្ថែមថាលោកសៀន សុយ៉ានី ជាមន្ត្រីគ្មានសីលធ៌ម គ្មានសុជីវធម៌ ជារឿយគេឃើញគាត់មានចរិតមិនកោតក្រែងប្រធានមន្ទីរនិងមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយទៀតផង។ ប្រភពបន្តថាលោកសៀន សុយ៉ានី ក្រអើតក្រទម គាត់កំពុងតាំងខ្លួនជាអធិរាជក្នុងមន្ទីរជាមនុស្ស(មានតែអញ ចេះតែអញ ស្រេចតែអញ)។ ប្រភពបន្ថែមថាលោកប្រធានសារិន វណ្ណាមិនមែនមិនដឹងនូវទង្វើក្រអើតក្រទម អញនិយម អនាធិប្បតេយ្យ របស់លោកសៀន សុយ៉ានីទេតែទោះជាដឹងគ្រប់រឿងរួមទាំងរឿងប្រើវិធីជំរឹតយ​កសេវាពុករលួយខុសច្បាប់ខ្លាំងដៃក្នុងមួយឯកសារៗដល់ទៅរាប់រយដុល្លារពីអ្នករត់ការក៏ដោយ ក៏លោកសារិន វណ្ណាមិនអាចត្រួតត្រាលបានដែរ។

ប្រភពខាងលើដដែលបន្តថាដើម្បីការពារលាភសក្ការៈបានពីពុករលួយក្នុងការិយាល័យសុរិយោវដីដែលហូរចូលដូចទឹកនោះលោកសៀន សុយ៉ានី បានព្យាយាមទៅលុតក្រាបឡបប៊ីលោក ជាសុផារ៉ាជាញឹកញាប់ ដើម្បីបានកើតជាសត្វខ្ទួយអែបសំបកឬស្រូបបារមីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មកគ្របដណ្តប់បន្លាចថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្នុងមន្ទីរ ព្រមទាំងអ្នករត់ឯកសារនៅមន្ទីរខាងលើទាំងអស់ អោយខ្លបខ្លាចបារមីខ្លួនយ៉ាងគួរអោយញាក់សាច់។ ប្រភពអ្នករត់ការដដែលបន្តអោយដឹងទៀតថា៖ មន្ទីរសុរិយោវដីក្រុងមាន ការិយាល័យសុរិយោវដីគឺជាអង្គភាពតួរឯកនិងសកម្មបំផុត មិនអាចខ្វះបាន អាចថាជា(កន្លែងខ្លាញ់)ឬថាជាទីសម្បូរសប្បាយពុករលួយមហាលោតផ្លោះ។ អីចឹងហើយទើបគេឃើញលោកសៀន សុយ៉ានីមានមោទនភាពនឹងតួរនាទីឋានៈគាត់ខ្លាំងព្រោះលំហូរលុយការកៀបជំរឹតតាមបែបពុករលួយហូរចូលខ្លាំង។​តែបែរផុងខ្លួន ហាក់ភ័យខ្លាចស្រមោល ខ្លាចបាត់កៅអីឬតំណែងដើម្បីធ្វើសេដ្ឋីនេះណាស់។

បច្ចុប្បន្ននេះគាត់កំពុងប្រឹងរត់ទៅអែបអបឡបប៊ីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាញឹកញាប់ស្រូបយកបារមី ​មកកម្លាគេឯងកុំអោយនរណាក្អកស្រម៉ៃចង់ដណ្តើមគម្រង់ស្អុយរលួយនោះផង។ ប្រភពដដែលបន្តរៀបរាប់ទៀតថា ជារៀងរាល់ថ្ងៃឯកសារសុំសិទ្ធិ ផ្ទេរសិទ្ធិ កាត់ឈ្មោះកាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លីក្នុងទីក្រុងភ្នំពេញចូលការិយាល័យសុរិយោវដីក្រុងដូចទឹកហូរធ្លាក់ពីភ្នំ មានមកពី៖ការិយាល័យភូមិបាលខណ្ឌគ្រប់ខណ្ឌ ,គ្រប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ក្នុងក្រុងរាប់រយក្រុមហ៊ុន (ខ្លះតំកល់ទុកនឹងលោកសៀន សុយ៉ានីតែម្តងព្រោះត្រូវការផ្ទេរសិទ្ធ លក់ផ្តាច់ដី,ផ្ទះល្វែង ,បុរី ជាប្រចាំ ),និងពីប្រជាជនគ្រប់រូបជាឯកជនដែលត្រូវសុំកម្មសិទ្ធិឬផ្ទេរសិទ្ធិឬដោះបន្ទុកធនាគារដែរឆ្លងកាត់ការិយាល័យសុរិយោវដីដែលបច្ចុប្បន្នដែលស្ទើរក្លាយជាកម្មសិទ្ធិរបស់លោក សៀន សុយ៉ានី ជាចាំបាច់ទាំងអស់។

ប្រភពបញ្ជាក់ថាអ្នករត់ការទាំងអស់របស់ក្រុមហ៊ុនក្តី ឯកជនក្តី តែងតែរអ៊ូរទាំចំពោះទង្វើស្មោកគ្រោកដែលប្រព្រឹត្តដោយលោកសៀន សុយ៉ានីនិងមន្ត្រីក្នុងការិយ៉ាល័យនោះចំពោះពួកគេ គឺការតម្រូវអោយបង់ប្រាក់សេវាបែបពុករលួយធ្ងន់ធ្ងរពេកនិងគ្រប់ៗរឿងនិងគ្រប់ឯកសារ(តម្រូវការសេវាក្រោមតុហួសហេតុលើសលប់) យ៉ាងខ្លាំង។​ប្រភពបញ្ជាក់ថាកន្លែងខ្លះគេមិនទាមទារលុយសោះ​តែអ្នករត់ការរកបានកម្រៃខ្លះតែងតែដាក់ស្រោមសំបុត្រ១០$ទៅ២០$គ្រាន់អោយពួកគាត់ចាក់សាំងឬកាហ្វេគុយទាវមានកម្លាំងធ្វើការអោយ ដែលវាជាទឹកចិត្ត។​ប៉ុន្តែចំពោះការិយាល័យសុរិយោវដីរបស់លោកសៀន សុយ៉ានីគឺត្រូវតែដាក់ស្រោមសំបុត្រពុករលួយសំរាប់លោកសៀន សុយ៉ានី មានចំនួនគុណនឹង២០ទៅ៣០ដងនៃកន្លែងផ្សេងៗឯណោះទើបឯកសារដើរចេញបាន។

ប្រភពបញ្ជាក់បន្ថែមថា៖ឯកសារត្រឹមដី១ឡូតិ៍តូចតាចសោះក៏លោកសៀន សុយ៉ានីតម្រូវអោយដាក់ស្រោមសំបុត្រពុករលួយមិនក្រោម២០០$ដែរ។​ហើយឡូយត្រង់ថាវាជាការយោគយល់ផងបើសិនអ្នករត់ការចេះនិយាយអង្វរចាក់ចេកចាក់ស្ករអោយទន់ឆ្អឹងទើបបានព្រមសុីញ៉េអោយឆ្លងផុត។​ផ្ទុយទៅវិញបើមិនធ្វើតាមការទាមទារនោះឯកសារពួកគេចេះតែខុសនេះខុសនោះ មានបញ្ហាពាក់ពន្ធ័យ៉ាងនេះ យ៉ាងនោះ រួចគេទុកកប់ចោលមិនខ្ចីធើដឹងឡើយ។

ប្រភពបន្តថាបើឯកសារពួកគេឆ្លងកាត់បានផុតដៃលោកសៀន សុយ៉ានី ម្តងៗគឺពួកគេមានអារម្មណ៍ធូរដើមទ្រូងដូចកង់ឡានបែកអញ្ចឹង គឺបានដកដង្ហើមស្រួលលែងតឹងទ្រូងស្ទះដង្ហើមស្ទើរប្រកាច់ទៀតហើយ ។ លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាទំនង មិនទាន់ដឹងខ្លួនថាមានមន្ត្រីទៅពីមន្ទីរសុរិយោវដីក្រុងភ្នំពេញដើម្បីធ្វើគារវកិច្ចលុញពងលុតក្រាបដើម្បីក្លាយជាសត្វខ្ទួយមួយក្បាលយកឥទ្ធិពលបារមីរបស់លោកទៅធ្វើការគំរាមគ្របដណ្តប់លើគេឯងផងបែបនេះទេ?​បើលោកជាសុផារ៉ាដឹងរឿងពិតវានឹងទីជាយ៉ាងណា?​ ការលើឡើងដោយអ្នករត់ការទាំងអស់ខាងលើមិនដឹងថាមានការពិតកំរិតណានោះទេតែបើគ្មានភ្លើងវាក៏គ្មានផ្សែងដែរនិងបើគ្មានសំរាមក៏ឆ្កែមិនជុះដាក់ដែរ។មានតែលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ានិងលោកទេសរដ្ឋមន្ត្រីឱម យិនទៀងចាត់ការចុះអង្កេតស្រាវជ្រាវទើបរកការពិតករណីសៀនសុយ៉ានីនេះ។​

ឯកឧម្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា លោកសារិន វណ្ណា និងលោកសៀនសុយ៉ានី មិនអាចទាក់ទងសុំបកស្រាយ និងបំភ្លឺរឿងស្អុយអាសោចិ៍នេះបានទេតាមទូរសព្ទ័ ជាច្រើនលើកកាលពីម្សិលមិញ៕