លោក អន សុីនួន មេគយខេត្តកណ្ដាល កំពង់តែឃុបឃិតបើកដៃឲ្យ មេឈ្មួញធំៗនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់មកពីរប្រទេសវៀតណាម យ៉ាងរលូន

កណ្ដាល ៖ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​និងមន្ដ្រីគយនៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា លោក អន សុីនួន ដែលទើបនិងតែងតាំប្រធានសាខាគយ និងរដ្ធាករខេត្តកណ្ដាកកំពង់តែមានការឃុបឃិតជាមួយ មេ​ឈ្មួញ សុខ ថៃ (​ឧកញ៉ា សុខ ថៃ​) នៅតែ​បន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូលមក​ស្តុក​តាម​បណ្ដា​ឃ្លាំង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជាមួយ​ ពីរមន្ដ្រីគយពុករលួយ​យ៉ាងពេញបន្ទុក។ ប្រភព​ពីមន្ដ្រីគយខេត្តកណ្ដាលដែលស្និទ្ធនិងលោក អន សុីនួន បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ សុខ ថៃ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាមតាម​ច្រក​ទ្វេភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ដឹកជញ្ជូន​ទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ មិនអាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេសវៀតណាមចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បានឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន សុីនួន ប្រធានសាខាគយខេត្តកណ្ដាកកំពង់បើកដៃឲ្យ មេ​ឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀតណាម យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ និងរាជាធានីភ្នំពេញ មិន​ដែលមាន​សមត្ថកិច្ច​ណា​ចុះទៅ​ត្រួតពិនិត្យ​ទេ ជាពិសេស​ លោក អន សុីនួន ជាប្រធានសាខាគយ​ខេត្តកណ្ដាល កំពង់តែង​រក្សា​ភាព​ស្ងៀមស្ងាត់​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា លោកអន សុីនួនមិនដែលមានការទប់ស្កាត់ឡើយពីរ ទំនិញ​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀតណាមត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំង​ផ្សេងគ្នា គឺ​មួយកន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និងរាជាធានីភ្នំពេញហើយ​ឃ្លាំង​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ លោកប្រធានសាខាគយខេត្តកណ្ដាល បានបន្ថែមទៀតថា កំពង់ឃុបឃិតជាមួយមេ​ឈ្មួញ សុខ ថៃ ឈ្មួញ​រូបនេះ​តែង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ព្រំដែន​ខ្មែរ​-​វៀតណាម នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដា ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​មន្ត្រី​គយយ៉ាងសុខស្រួល។

តាម​ការ​បង្ហើប​ពី​មន្ដ្រីគយកូចតាចមួយចំនួននៅក្នុងខេត្តកណ្ដាល និងក្រុមឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លងដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទឹកដី​ វៀតណាម មាន​ជនជាតិ​វៀតណាមម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង​។ ឈ្មួញ​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តតាកែវ និង​ប្រធានសាខាគយខេត្តកណ្ដាល សម្ងំ​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ខេត្តតាកែវ និង​ខេត្តកណ្ដាល ដែល​ឃុបឃិត​គ្នា​ឲ្យ​មេ​ឈ្មួញ សុខ ថៃ មក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នោ​ក្រុង​តាខ្មៅ ខេត្តកណ្ដាលនិងរាធានីភ្នំពេញ ខ្លះ​ផង​។ ដោយសារ​ថា​ករណី​សមត្ថកិច្ច​គយ​ក្នុង​ខេត្តតាកែវ ខេត្តកណ្ដាល ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ពី​រប្រទេសវៀតណាមយ៉ាង​រលូន គឺ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ឈ្មួញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​ទៀង​ផង​។លោក អន សុីនួន មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ធានគយនិងរដ្ធាករកម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយហើយកំពង់ធ្វើអ្វីៗស្រេចតែចិត្តរបស់ខ្លួន៕