រដ្ឋមន្ត្រីសុខាភិបាលណែនាំ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅជប៉ុនទទួលបានជោគជ័យ

រដ្ឋមន្ត្រីសុខាភិបាលណែនាំ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅជប៉ុនទទួលបានជោគជ័យ

ភ្នំពេញ៖ ឯ .ឧ សាស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍គន្លឹះ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅប្រទេសជប៉ុនទទួលបានជោគជ័យ។

 

នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុនចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន ឯ.ឧ រដ្ឋមន្ត្រីបានមានប្រសា សន៍ថាអនុសាសន៍គន្លឹះចំនួន ១០ចំណុចរួមមាន១- ត្រូវសំឡឹងមើលឱ្យទូលាយ ២- សុំកុំបោះបង់ ៣- ត្រូវបើកចិត្តឱ្យទូលាយ ៤- ត្រូវ ព្យា យាម ធ្វើឱ្យបានប្រសើរ ៥- ត្រូវមានសុច្ឆន្ទៈ ៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច ៧- ត្រូវបង្ហាញពីការខិតខំ ៨-ត្រូវរៀនពីបទពិសោធន៍ ៩- ត្រូវមានសង្គតិភាព ១០- ត្រូវចេះលះបង់៕