គណៈឱសថការីកម្ពុជា បង្កើនការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់សមាជិកគណៈឱសថការី នៅរាជធានីភ្នំពេញ
គណៈឱសថការីកម្ពុជា បង្កើនការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់សមាជិកគណៈឱសថការី នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ គណៈឱសថការីកម្ពុជា បង្កើនការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់សមាជិកគណៈឱសថការី នៅរាជធានីភ្នំពេញ តាមរយៈការផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈ ដើម្បីធានាឲ្យបាននូវការផ្តល់ការថែទាំ និងសេវាឱសថសាស្រ្តប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណៈជន។ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានអោយដឹងក្នុងពិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱថសការី ជូនដល់សមាជិកគណៈឱសថការី នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឲ្យឱសថការីនៅរាជធានីភ្នំពេញយល់ដឹងពីលិខិតបទដ្ឋានគិតយុត្តផ្សេងៗ ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីស្របទៅច្បាប់ដែលបានកំណត់ ជាពិសេសក៏ជា រំលឹកដល់ឱសថការី ត្រូវគោរពតាមដែនកំណត់វិជ្ជាជីវៈឱសថការីឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាប័ណ្ណ៕