មេល្បែង​ឈ្មោះ ភា បើកល្បែង​​ស៊ីសង​​ពេញប​ន្ទុក ក្នុងខេត្តសៀមរាប ផ្អើលអស់ភ្ញៀវទេសចរដែរទៅលេងអង្គរ

ខេត្តសៀមរាប ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ ផ្សារក្រឡាញ់ក្រុង​សៀមរាប  ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា  ក្នុង​មូលដ្ឋាន​ពួក គាត់ មានមេខ្លោងឈ្មោះ ភា បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិសេ ស គ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ 2.8888និង3.999 ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា   សមត្ថកិច្ច​នគរ បាល​ ក្រុង​សៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​  សៀមរាប មិន​ចាត់វិធានការ​បង្ក្រាប  ​ល្បែងស៊ីសង​របស់  ឈ្មោះ ភានោះទេ   ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ ​កើតឡើង​យ៉ាង​ពេញបន្ទុក​។  ដូច្នេះ​ទើប​ប្រជាពលរដ្ឋ ​អំពាវនាវ​យ៉ាង ទទូច​ឲ្យ​លោក ទៀ សីហា  អភិបាលខេត្ត​សៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  ទិ​ត្យ ណា​រ៉ុង  ស្នងការ​នគរបាល​ ខេត្តសៀមរាប ចាត់វិធាន ការ​បង្ក្រាប​ល្បែងស៊ីសង​សង្វៀនជល់មាន់អាប៉ោង បៀរអនឡាញជាពិ សេស គ្រឿង ញៀនយ៉ាង​គឃ្លើន ដែលមានយីហោ2.8888និង3.999​ក្នុង​​ក្រុង​សៀមរាប  ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ក្រុង​ សៀមរាប ទទួលបាន​ផលប្រយោ ជន៍​ ពីឈ្មោះភា​បើ​ល្បែងស៊ីសង​សង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិសេសគ្រឿងញៀនយ៉ាង​គឃ្លើន ដែលមានយី​ហោ​2.8888និង3.999​  ទើប​មិន​ចាត់វិធានការ​ បង្ក្រាប​។តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​នៅផ្សារក្រឡាញ់បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​សង្វៀនជល់ មាន់អា ប៉ោងបៀរ អនឡា ញ ជាពិសេសគ្រឿងញៀន  យ៉ាង​គឃ្លើនដែលមានយីហោ2.8888និង3.999​​កំ ពុង​កើតឡើង​យ៉ាង​រាល  ដាល​ដោយ មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​។

ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា  ចាប់តាំងពី​ល្បែងភ្នាល់​​កើតឡើង​​ក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើចោរកម្ម​និង​បទល្មើស​គ្រឿង ញៀន​ជាដើម​។  ហេតុនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប  និង​លោក ទិ​ត្យ ណា​រ៉ុង  ស្នងការ​នគរ បាល​ខេត្ត សៀមរាប មិនគួរ​មើលរំលង​តទៅទៀត​ទេ  ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ 2.8888និង3.99 9​​មាន​អ្នក​ចូល​លេង​ កាន់តែ​ច្រើនឡើងៗ​ នោះឡើយ ព្រោះថាបញ្ហាអសន្តិសុខ  ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សា ក្នុងគ្រួសារ កើតឡើង ដោយសារល្បែងសង និងគ្រឿងញៀន  ដើម្បីធានាឲ្យបាននូវ  សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូន ប្រជាពល រដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ។

សូមបញ្ជាក់ថានៅថ្ងៃទី១៨  ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ​ណែនាំ ស្តីពី​ការពង្រឹង​ការ គ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិចតាមរយៈ អ៊ិនធើណេត​អនឡាញ​ក្នុង​ និងក្រៅ​ប្រទេសគ្រប់ប្រភេទ  និងគ្រ​ប់​រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា  ។ រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់លំដាប់ថ្នាក់  បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​ តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិង ក្រៅប្រទេស គ្រប់ រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង  ស្ថាប័នមានសមត្ថកិច្ច ។  ចំពោះអាជីវកម្ម​ល្បែងភ្នាល់​ តាមម៉ាស៊ីន អេឡិច ត្រូនិក តាមរយៈអ៊ិនធើណេត  អនឡាញ ក្នុងនិងក្រៅប្​រទេស  ដែលមានអាជ្ញាប័ណ្ណ  ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាព រហូតផុត សុពលភាពដែលបានកំណត់ ​ក្នុងអាជ្ញាប័ណ្ណ ។  បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ​មិនបន្ត សុពលភាព​ នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ ល្បែងភ្នាល់ប្រភេទនេះតទៅ​ទៀ​តឡើយ  ។

រាជរដ្ឋាភិបាល​បញ្ឈប់​ ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន ​អេឡិចត្រូនិក​តាមរយៈ អ៊ិនធើណេត​អនឡាញ​ ក្នុង  និងក្រៅប្រទេស​នៅក្នុង  និងក្រៅប្រទេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ ។