ហៅទៅសួរនាំ រឿងលុយជំពាក់ កើតជាទំនាស់ ជនបង្កបាញ់សម្លាប់ជនរងគ្រោះ ហើយយកសព ញ៉ាត់ចូល វ៉ាលិស
ថ្ងៃចេញផ្សាយៈ April 11, 2024
ហៅទៅសួរនាំ រឿងលុយជំពាក់ កើតជាទំនាស់ ជនបង្កបាញ់សម្លាប់ជនរងគ្រោះ ហើយយកសព ញ៉ាត់ចូល វ៉ាលី
ភ្នំពេញ ៖ ផ្ទុះជម្លោះរឿងលុយជំពាក់ ឈានដល់បាញ់សម្លាប់ជនរងគ្រោះ យកសពញាត់ចូលក្នុងវ៉ាលិស យកសព លាក់ទុកក្នុង សណ្ឋាគារ Ostro Hotel រួមទូរស័ព្ទទៅប្រាប់សាច់ញាតិរងគ្រោះ នៅប្រទេសចិនតៃវ៉ាន់ ថា ជនរងគ្រោះត្រូវជនជាតិចិនតៃវ៉ាន់ចំនួន០៣នាក់ ចាប់ជម្រិតដោយទារប្រាក់ ចំនួន៤០.០០០ដុល្លារ និងហាមកុំអោយប្តឹងសមត្ថកិច្ចប្រយ័ត្នគេសម្លាប់ជនរងគ្រោះចោល ពេលនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យបានហើយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៤៥នាទី នៅចំណុចសណ្ឋាគារOSTRO បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕