ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ សំណេះសំណាល​ និងបេីកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​

កំពង់ចាម ៖នាព្រឹក​ ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៩​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ សំណេះសំណាល​ និងបេីកវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​ នៅស្នងការដ្ឋានខេត្តកំពង់ចាម​ ។

ជាកិច្ចចាប់ផ្តេីមកម្មវិធី​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ដ្ឋានខេត្តកំពង់ចាម​ ​បានអានរបាយការណ៍ពីស្ថានភាព​ គ្រប់គ្រង់កងកម្លាំងនគរបាល​ គ្រប់ជំនាញគ្រប់ផ្នែក​ ក្នុងការសិក្សាវគ្គហ្វឹកហ្វឺនកងជួរមន្ត្រីនគរបាលជាតិ​នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងនាមជាកងកម្លាំងនគរបាលត្រូវខិតខំប្រឹងប្រែងបំរេីការពារសុខសន្តិភាពបងប្អូនប្រជាពលរដ្ឋ​ ហេីយចូលរួមការពារយ៉ាងមាំមុតដេីម្បីការពារអធិបតេយ្យជាតិ ការពារអង្គព្រះមហាក្សត្រ​ ការពាររាជរដ្ឋាភិបាលស្របច្បាប់​ ដោយបោះឆ្នោតដោយប្រជាពលរដ្ឋត្រឹមត្រូវ។ ឯកឧត្ដម​ អភិបាលខេត្តកំពង់ចាម​គ្រប់គ្រង​និងត្រូវតាមដានសភាពការណ៍កុំឲ្យបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តអំពេីខុសច្បាប់​ ឬផ្ទុយទៅនឹងការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា​ កំពុងមានការអភិវឌ្ឍន៍​ រីកចម្រើន​ ជាបន្តបន្ទាប់​៕