ទីបំផុតរកឃើញហើយ! ព្រោះរឿងស្នេហាស្មោះស្ម័គ្រ សុខចិត្តសំលាប់សង្សារ ហើយលោកទឹកសំលាប់ខ្លួនឯងតាមក្រោយនៅស្រុកស្វាយទាប,,,

(ស្វាយ​រៀង​)៖ ទីបំផុតឃាតករដែលសម្លាប់នារីកម្មករក្នុងរោងចក្រកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩

ម្សិលមិញនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានរកឃើញឃាតករដ៏កំណាចនេះហើយបន្ទាប់ពីធ្វើ សកម្មភាពសម្លាប់ស្ត្រីរងគ្រោះរួច ទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយផងដែរ។

ករណីរកឃើញសាកសពឃាតករនេះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រទះឃើញនៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយស្ថិតក្នុងភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាបុរសដែលជាឃាតករដែលសម្លាប់ស្ត្រីរងគ្រោះកាលពីម្សិលមិញនេះបានលោតទឹកសម្លាប់ខ្លួនហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ។

បុរសជាឃាតករមានឈ្មោះនាង ក្រឹមអាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ម្សិលមិញនេះនៅចំណុច​រោច​ក្រ​ធី​វ៉ា​យ​ផលិត​ អំ​ពូ​ល​ភ្លើង​អំ​អរ​ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀងមានករណីឃាតកម្មសម្លាប់នារីរោងចក្រ ដោយយក​កូនកាំបិត​ចិតបន្លែ​ ទៅ​ធ្វើ​សកម្មភាព​ អា​រក​ និង​ចាក់​ទៅ​លើ​នារី​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ចំនួន​១៤​កន្លែង​ រហូត​ដល់​ស្លាប់​ នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតករសម្លាប់នារីរងគ្រោះនោះហើយ គឺ ជនសង្ស័យជាសង្សារនារីរងគ្រោះ ឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនព្រមឲ្យរៀបការ៕