យុវជនមួយក្រុមទើបតែចេញពីកម្មវិធីខួបកំណើតគេត្រូវក្រុមជនសង្ស័យដេញកាប់យកស្លាកលេខទៅបាត់
ថ្ងៃចេញផ្សាយៈ May 2, 2024
យុវជនមួយក្រុមទើបតែចេញពីកម្មវិធីខួបកំណើតគេត្រូវក្រុមជនសង្ស័យដេញកាប់យកស្លាកលេខទៅបាត់
ភ្នំពេញ៖ យុវជនមួយក្រុមជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស្លាកលេខក្រចេះ-5595 ធ្វើដំណើរតាមផ្លូវជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមមានគ្នា៥ ប្រដាប់ទៅដោយដុំថ្ម និងដាវយ៉ាងមុតស្រួច ដេញតាមកាប់ពួកគាត់ពីក្រោយខ្នងរងរបួសធ្ងន់ចំណែកម៉ូតូត្រូវបានជនបង្កកាប់យកស្លាកលេខ រួចឡើងម៉ូតូជិះរត់គេចបាត់ស្រមោល។ហេតុការណ៍នេះកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕