ក្មេងទំនេីងថតអួតបង្ហោះអាវុធក្រោមកែបម៉ូតូត្រូវបាននគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវរកឃើញហេីយកំពុងនាំមកចំណាត់ការតាមនីតិវិធី…
ក្មេងទំនេីងថតអួតបង្ហោះអាវុធក្រោមកែបម៉ូតូត្រូវបាននគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវរកឃើញហេីយកំពុងនាំមកចំណាត់ការតាមនីតិវិធី…
១៩.០៦.២០២៤
================
កំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្ដិបណ្ឌិត ឯឧ នាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាលខេត្តកំពង់ស្ពឺ និងបានការដឹកនាំចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានកិច្ចសម្របសម្រួលនីតិវិធី ពីឯឧ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ការិ.ព្រហ្មទណ្ឌបានសហការជាមួយកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាក្មេងទំនេីងមួយក្រុមដែលថតរូបបង្ហោះបង្អួតកាំបិតទុកក្រោមកែបម៉ូតូ ។
ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ៤នាក់ និងដកហូតម៉ូតូ៤គ្រឿង និងកាំបិតដែលថតអួតតាមបណ្ដាញសង្គម tik tok & facebook ៖ (១)ឈ្មោះ ជឹម សុជា ភេទប្រុស អាយុ២០ឆ្នាំ កសិករ (២)ឈ្មោះ ចន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស (៣)ឈ្មោះ ឌី សារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ កសិករ (៤)ឈ្មោះ សុ គាវុត ភេទប្រុស អាយុ១៩ឆ្នាំ កសិករ ។
បញ្ជាក់ក្រុមក្មេងទំនេីងទាំងនេះមិនមែនអ្នកស្រុករស់នៅក្នុងខេត្ដកំពង់ស្ពឺនោះទេ ពួកគេទាំង ៤នាក់មានទីលំនៅភូមិដំណាក់អំពិល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចំណាត់ការនីតិវិធីបន្ដ៕
————————————————–
==========
ដោយ: សេង ណាណូ