ស្រុកបាទី៖ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើលួច លួចម៉ូតូ និងទូរសព្ទដៃ (ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន) ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រំ ណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ដែលបានធ្វើសកម្មភាពកាត់សោរបងផ្ទះចូលលួចម៉ូតូចំនួន ០១គ្រឿងធុនហុងដាធូឌេ សេរីឆ្នាំ២០១១ ពណ៌ក្រហម គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ គុយ សំណាង ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅក្នុងរោងខាងក្រោយផ្ទះ ខណៈពេលដែលជនរងគ្រោះសម្រានលង់លក់ខាងក្នុងផ្ទះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕