ថ្ងៃនេះជប៉ុនមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុត និងកេីនឡេីងដល់ ២៧៤នាក់

តូក្យូ៖ ប្រទេសជប៉ុន បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៣ នាក់បន្ថែមទៀតដែលបង្កឡើងដោយវីរុសកូវីដ-១៩ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ដោយចំនួននៃការឆ្លងនៅតែកើនឡើងជិតពីរសប្តាហ៍បន្ទាប់ពី រដ្ឋប្រកាសអាសន្ន សម្រាប់ទីក្រុងតូក្យូ អូសាកា និងតំបន់មួយចំនួនទៀត ដែលមានប្រជាជនទីក្រុងធំៗ ។

ចំនួនអ្នកស្លាប់នៅពេលនេះមានចំនួន ២៧៤ នាក់ខណៈដែលប្រទេសជប៉ុន បានបញ្ជាក់ថាមានករណីចំនួន ១១១៣៩ ករណីដោយមិនរាប់បញ្ចូលប្រមាណជា ៧០០ នាក់ពីនាវាទេសចរណ៍ Diamond princess ដែលត្រូវបានទុកចោលនៅក្បែរទីក្រុងតូក្យូកាលពីខែកុម្ភៈ និងអ្នកដែលបានវិលត្រឡប់មកប្រទេសវិញតាមជើងហោះហើរជាតិ។

នៅពេលដែលលោកនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បានប្រកាសអាសន្នក្នុងអាណាខេត្តចំនួន ៧ រួមមានទីក្រុងតូក្យូ អូសាកា និងហ្វូគូអូកា នៅថ្ងៃទី០៧ ខែមេសា លោកបានលេីកឡេីងថាចំនួននៃការឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលពីរសប្តាហ៍ហើយ ចាប់ផ្តើមថយចុះ ប្រសិនបើការទំនាក់ទំនងរវាងប្រជាជនត្រូវបានកាត់បន្ថយ ៨០ ភាគរយ៕