រដ្ឋាភិបាលថៃ បន្តហាមលក់ គ្រឿងស្រវឹង គ្រប់ប្រភេទរហូតដល់ បំណាច់ខែមេសានេះ

បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) បានពង្រីកការហាមឃាត់ ការលក់ ភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង) រហូតដល់ដំណាច់ខែមេសានេះ ដោយក្រុងបាងកក នៅតែជាចំណុចនាំមុខសម្រាប់ការឆ្លងមេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់ នៅក្នុង ទីក្រុងចាប់តាំងពីថ្ងៃទី ១០ ខែមេសាមក ដើម្បីរារាំងការជួបជុំនៅក្នុងសង្គម អំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្គថៃ ។

អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក លោក Pongsakorn Kwanmuang បាន ប្រកាស កាលពីម្សិលមិញថា គណៈកម្មាធិការក្រុង ស្តីពីការគ្រប់គ្រងជំងឺឆ្លង បានសំរេចពន្យារពេលការហាមឃាត់រយៈពេល ១០ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៣០ ខែមេសា។

លោកបាននិយាយថា ការហាមឃាត់គឺចាំបាច់ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺ Covid-19 នៅក្នុងទីក្រុងនិងជួយធ្វើឱ្យស្ថានភាពស្ថិតក្រោមការ គ្រប់គ្រង។ លោកបានកត់សម្គាល់ថាខេត្តផ្សេងទៀតទំនងជាធ្វើតាម។

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានបញ្ជាក់ថា បម្រាមនេះនឹងត្រូវបានពង្រីកមុនពេលដែលវាត្រូវបានប្រកាសជាផ្លូវការ៕