ដើរតាមផ្លូវ ត្រូវជនសង្ស័យ កាប់២កាំបិតផ្គាក់ រងរបួសធ្ងន់

ស្វាយរៀង ៖ បុរសម្នាក់ដើរតាមផ្លូវ ត្រូវជនសង្ស័យ ស្ទាក់កាប់ប្រហារ ២កាំបិត ផ្គាក់រងរបួសធ្ងន់កាលពីវេលាម៉ោង២៤និង៣៥នាទីឈានចូល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នៅចំណុចខាងជើងស្ពានបឹងលោងស្ថិតនៅក្នុងភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចអាវុធ ហត្ថស្រុកកំពង់រោទិ៍ បានឲ្យដឹងថា មានជនសង្ស័យមិនស្គាល់ មុខបានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះ ឈ្មោះ យឿ ញ៉េប ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិធំ ឃុំត្នោតបណ្តាលអោយរងរបួស លើស្លាបប្រចៀវខាង ឆ្វេង០១កាំបិតនិងក្រោមស្លាបប្រចៀវខាងឆ្វេង០១កាំបិតបណ្តាលអោយរងរបួសធ្ងន់មូលហេតុជនរងគ្រោះស្រវឹងស្រាដើរតាមផ្លូវ។

បច្ចុប្បន្នកម្លាំង សមកិច្ចអាវុអហត្ថស្រុក កំពុងចុះទៅស្រាវជ្រាវតាមរកចាប់ខ្លួន ជនល្មើសមកផ្តន្ទា ទោសតាមច្បាប់។ រីឯជនរងគ្រោះត្រូវបានសាច់ញាត្តុិ បញ្ជូនទៅព្យាបាលនៅផ្ទះពេទ្យជិតភូមិខាងកើតវត្ត ឃុំ ត្នោត ស្រុកកំពង់រោទ៍៕