កូរ៉េខាងត្បូង កំពុងរៀបចំកញ្ចប់ជំនួយបន្ទាន់ ដល់ពលរដ្ឋ រងគ្រោះដោយជំងឺកូវីដ-១៩

សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានជំរុញឲ្យ សភាកូរ៉េខាងត្បូង អនុម័តលើច្បាប់ថវិកាជាតិ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើងសម្រាប់ការទូទាត់ប្រាក់សង្គ្រោះគ្រោះមហន្តរាយបន្ទាន់ដល់គ្រួសារភាគច្រើននៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានដកស្រង់ប្រភពព័ត៌មានពីការិយាល័យប្រធានាធិនតី Cheong Wa Dae ឲ្យដឹងថាខ្លួនកំពុងត្រៀមចាប់ផ្តើមបង់លុយនៅដើមខែក្រោយ ដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃការប្រគល់ប្រាក់ដល់ប្រជាព់រដ្ឋ។

អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “លោកប្រធានាធិបតី មូន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែបង់លុយតាមកាលបរិច្ឆេទដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រជាជន អាចទទួលបានតាមវិធីលឿន និងងាយស្រួល” ៕