ចំនួនអ្នកឆ្លងជងឺកូវីដ-១៩ នៅអាមេរិកមានជាង ១លាននាក់ ខណៈពិភពលោក មានតែជាង ៣លាននាក់

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរកឃើញថាមានមនុស្សជាង ១ លាននាក់បានឆ្លងជំងឺកូវីដ-១៩នេះហើយក្លាយជាប្រទេសដំបូងគេ ដែលឈានដល់ដំណាក់កាលឆ្លងដ៏មហិមា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័រ៌មាន ក្យូដូជប៉ុន។

នៅទូទាំងពិភពលោកចំនួនករណីឆ្លង ដែលបានបញ្ជាក់បានឡើងដល់ជាង ៣ លាននាក់ដោយជំងឺបណ្តាលមកពីជំងឺរលាកសួតបានសម្លាប់មនុស្សជាង ២១០.០០០ នាក់ ក្នុងអេស្បា ញនិងអ៊ីតាលី ឈរនៅលេខរៀងបន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងចំនួននៃការឆ្លងដែលនីមួយៗមានច្រើនជាង ២០០.០០០ ករណី។

ចំនួនអ្នកស្លាប់ថ្នាក់ជាតិខ្ពស់ជាងគេក៏មាននៅក្នុងសហរដ្ឋអាមេរិក ដែលមានមនុស្សប្រមាណ ៥៧.០០០ នាក់បានស្លាប់ដោយសារវីរុសថ្មីនេះដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន៕