សល់តែបីនាក់ទៀតប៉ុណ្ណោះ កម្ពុជានឹងលែងមាន អ្នកផ្ទុកជំងឺកូវីដ 19

ភ្នំពេញ : គិតត្រឹមថ្ងៃទី ២៩ មេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា អ្នកជាសះស្បើយពីជំងឺកូវីដ 19 សរុប ១១៩ នាក់ ដូច្នេះអ្នកកំពុងសម្រាកព្យាបាលនៅសល់តែបីនាក់ប៉ុណ្ណោះ បើសិនណាជាពួកគាត់ជាសះស្បើយថែមទៀត កម្ពុជានឹងអាចកម្ចាត់ជំងឺកូវីដ 19 អស់ពីប្រទេសទាំងស្រុងតែម្ដង។

តែទោះជាយ៉ាងណាប្រជាពលរដ្ឋកម្ពុជាទាំងអស់គួរកុំមើលស្រាលជំងឺដ៏កាចសាហាវនេះ ពួកយើងនៅតែថែរក្សាអនាម័យនិងការពារឲ្យបានខ្ជាប់ខ្ជួនជៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ៕