ផ្ទុះហ្គាស បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសច្រើននាក់
ចេញផ្សាយថ្ងៃទី 18 ខែកក្កដាឆ្នាំ 2020
ភ្នំពេញ : មនុស្ស៤នាក់បានស្លាប់ និង៥នាក់រងរបួស ដោយសារផ្ទុះឆេះផ្ទះលក់ហ្គាស និងលក់ត្រី នៅថ្ងៃទី១៨ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី នៅចំណុចផ្ទះលេខ៣៦ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចំពោះករណីនេះ ព័ត៌មានបឋមពីសមត្ថកិច្ចបានអិយដឹងថា បណ្តាលមកពីផ្សារដែកខ្ទាតកម្ទេចផ្កាភ្លើងប៉ះជាមួយហ្គាសទើបបណ្តាលឲ្យឆាបឆេះតែម្តង ។ ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង អន្តរាគម។
តាមរបាយការណ៍សមត្ថកិច្ច អ្នកស្លាប់ ៤នាក់: ១. ម៉ៅ ស៊ីណាត ២២ឆ្នាំ ភេទប្រុស (កម្មករ) ២. មុន មករា ១៨ឆ្នាំ ភេទប្រុស (កម្មករ) ៣. ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ) ៤. ឡាំ គីមឡាង ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ)។
អ្នករបួសធ្ងន់ស្រាល ១. ប្រាក់ ឡាំហុង ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល ២. លី សឿង ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់) ៣. ឡាំ សេងតាយ ១៩ឆ្នាំ ភេទប្រុស (កូន) ៤. ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) ៥. ប្រាក់ សេងគា ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល៕