អតីតស្នងការខេត្តកំពង់ធំដែលមានរឿងអាស្រូវកេរ្តិ៍ភេទត្រូវប្ដូរព្រឹកនេះ

SLP.អតីតស្នងការខេត្តកំពង់ធំលោក អ៊ុក កុសល ដែលមា​នរឿងអាស្រូវបៀតបៀនកេរ្ត៍ខ្មាស់ជាមួយមន្រ្តីនគរបាលជានារីក្រោមបង្គាប់ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងត្រូវធ្វើការផ្លាស់ប្ដូរជាផ្លូវការហើយ ដោយជំនួសមកវិញលោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ។

ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

លោក អ៊ុក កុសល ត្រូវបា​ន​ក្រសួងមហាផ្ទៃសម្រេចផ្អាកការងារជាបណ្ដោះអាសន្នកាលពីខែសីហាកន្លងទៅបន្ទាប់ពីរកឃើញថា បានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស់នគរបាលនារីក្រោមបង្គាប់ជាច្រើននាក់ ។ ប៉ុន្តែយ៉ាងណាក៍ដោយរហូតមកដល់ពេលនេះ​ ក្រសួងមហាផ្ទៃពុំបាន​បង្ហាញចំណាត់ការណាមួយក្នុងការផ្ដន្ទាទោសជននេះ​ក្រោមបទបៀតបៀតកេរ្តិ៍ខ្មាស់ នៃក្រមព្រហ្មទណ្ឌកម្ពុជាឲ្យ​ដូច នឹងជនសាមញ្ញជនឯទៀតឡើយ ដោយគ្រាន់តែធ្វើការផ្លាសប្ដូរភារកិច្ចតែប៉ុណ្ណោះ។