ស្ថានីយ៍ប្រេងមួយកន្លែងនៅក្នុងស្រុកសំរោងកំពុងសាងសង់ដោយគ្មានច្បាប់, ម្ចាស់ស្ថានីយថា គេសង់បណ្តើរ រត់ច្បាប់បណ្តើរព្រោះរត់ច្បាប់ពីស្រុកទៅដល់ខេត្តអស់ហើយ…
ស្ថានីយ៍ប្រេងមួយកន្លែងនៅក្នុងស្រុកសំរោងកំពុងសាងសង់ដោយគ្មានច្បាប់, ម្ចាស់ស្ថានីយថា គេសង់បណ្តើរ រត់ច្បាប់បណ្តើរព្រោះរត់ច្បាប់ពីស្រុកទៅដល់ខេត្តអស់ហើយ…
(ខេត្តតាកែវ) ៖ ស្ថានីយ៍ប្រេងមួយកន្លែងស្ថិតនៅចំណុចភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ក្នុងស្រុកសំរោង ខេត្តតាកែវ កំពុងតែធ្វើសកម្មភាពសាងសង់ដោយមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងនោះទេ តែម្ចាស់ស្ថានីយថា ការសាងសង់ស្ថានីយ៍ប្រេងមួយនេះ គឺគេសាងសង់បណ្តើរ សុំច្បាប់បណ្តើរ ខណៈប្រធានមន្ទីរសូរិយោដីខេត្តតាកែវធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការមិនទាន់ទទួលច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយសង់ស្ថានីយ៍នោះ គឺជាករណីខុសច្បាប់ទាំងស្រុង។
បើតាមភាពជាប់ស្តែង ស្ថានីយ៍ប្រេងមួយនេះ ត្រូវបានគេសាងសង់រាល់ថ្ងៃរហូតមកទល់បច្ចុប្បន្ន គឺកំពុងតែដំណើរការដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងត្រឹមត្រូវស្របច្បាប់នោះទេ។
តាមសំដីរបស់លោកអភិបាលស្រុកសំរោងថា ម្ចាស់ស្ថានីយ៍បានយកច្បាប់មកបញ្ជាក់ពិតមែនហើយឯកសារនេះដែរប្រហែលជាដល់ថ្នាក់ខេត្តហើយ ហើយរឿងនេះដែរគាត់មិនសូវបានដឹងច្បាស់នោះទេ ឲ្យសួរទៅខាងមន្ទីរជំនាញទៅ រឿងរត់ការឯកសារយ៉ាងណានោះវត្តមិនសូវបានដឹងនោះទេ ព្រោះការសាងសង់ស្ថានីយប្រេងឥន្ធនៈនេះដែរគឺពាក់ព័ន្ធជាមួយនឹងមន្ទីរជំនាញ។
ចំពោះករណីស្ថានីយ៍ប្រេងដែលសង់បណ្តើរ សុំច្បាប់បណ្តើរនេះដែរ លោក នួន សុធា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តតាកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការសាងសង់ស្ថានីយ៍ប្រេងមួយ គឺចាំបាច់ត្រូវតែសុំច្បាប់ឲ្យរួចរាល់សិន ទើបអនុញ្ញាតឲ្យសាងសង់ ហើយបើសង់បណ្តើរ សុំច្បាប់បណ្តើរនោះ គឺខុសច្បាប់ទាំងស្រុងហើយ ៕