ប្រជាពលរដ្ឋក្រោងស្នើទៅក្រសួងពាណិជ្ជកម្មឆែកឈ្មោះម្ចាស់ទឹកដោះគោម៉ាក Wakodoតើជានរណា?
ប្រជាពលរដ្ឋក្រោងស្នើទៅក្រសួងពាណិជ្ជកម្មឆែកឈ្មោះម្ចាស់ទឹកដោះគោម៉ាក Wakodoតើជានរណា?
(ភ្នំពេញ)៖យោងតាមប្រភពប្រជាពលរដ្ឋបានប្ដឹងម្ចាស់ទឹកដោះគោម៉ាក Wakodoទៅសមត្ថកិច្ចក្រសួងមហាផ្ទៃករណីមាននាំចូលដោយក្រុមហ៊ុន vnk corporation ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃសមត្ថកិច្ច ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ដកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីង ដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេយកទៅសួរនាំដើម្បីចាត់ការតាមនីតិវីធីច្បាប់ឡើយ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋក្រោងនិងដាក់ស្នើទៅក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំឆែកឈ្មោះម្ចាស់ម៉ាកទឹកដោះគោWakodo តើម្ចាស់ទឹកដោះគោម៉ាក Wakodo ជានរណា?បានជាព្រះរាជអាជ្ញារង និងសមត្ថកិច្ច មិនហ៊ានធ្វើការឆែកឆេរនាំខ្លួនយកទោសាកសួរ និងបិទទីតាំងខាងលើដើម្បីចាត់ការតាមច្បាប់ ។
ប្រជាពលរដ្ឋបន្ថែមទៀតថា តើទីតាំងទឹកដោះគោម៉ាក Wakodo គ្មានច្បាប់ឬមានផលិតផលអ្វីលាក់កំបាំងផ្សេងចំពោះសមត្ថកិច្ច ក្រៅពីទឹកដោះម៉ាក Wakodo ឬម្ចាស់ទឹកដោះគោម៉ាក Wakodo មានខ្នងធំពេកទេដឹងបានជាសមត្ថកិច្ចមិនអាចធ្វើអ្វីបាន?
គួររំលឹកផងដែរថា៖ រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយនៅឡើយប្រាប់អ្នកសារព័ត៌មានតើម្ចាស់ផលិតផលទឹកដោះគោម៉ាក Wakodo ជានរណា ?
បើតាមសម្ដី លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ ដោយលោកលើកឡើងថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ។
មហាជនទៅនៅតែទទូចហើយសមត្ថកិច្ចធ្វើការបកស្រាយចំពោះករណីទឹកដោះគោម៉ាក Wakodo និងរងចាំមើលថាតើសមត្ថកិច្ចនឹងមានវិធានការបន្តបែបណាចំពោះម្ចាស់ទឹកដោហគោនេះ៕