រឿងរ៉ាវមន្ត្រីគយដែលរំលោភយកដីភ្នំបូរីមិនទាន់ឃើញមានអាជ្ញាធរដែលពាក់ព័ន្ធចុះស្រាវជ្រាវនោះទេ
រឿងរ៉ាវមន្ត្រីគយដែលរំលោភយកដីភ្នំបូរីមិនទាន់ឃើញមានអាជ្ញាធរដែលពាក់ព័ន្ធចុះស្រាវជ្រាវនោះទេ
(ខេត្តតាកែវ)៖ កាលពីពេលថ្មីៗនេះគេឃើញមានមន្ត្រីគយម្នាក់ដែលមានឈ្មោះ នាង សុខុម ដែលគេដឹងថាជានាយការិយាល័យគយនិងរដ្ឋាករច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបូរីដែលជាប់នឹងព្រំដែនវៀតណាមនោះ បានកំពុងតែរំលោភយកដីភ្នំបូរីមួយចំណែកដែលជាសម្បត្តិរបស់រដ្ឋ ក្នុងច្បាប់ភូមិបាលបានចែងថា អ្នក រំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវពិន័យពី៥លានរៀល ដល់៥០លានរៀល និង ជាប់គុកពី១ឆ្នាំ ដល់៥ឆ្នាំ, តើមេគយច្រកបាក់ដៃរូបនេះ ដែល គេដឹងថាកំពុងរំលោភយកដីភ្នំបូរី ដែលជាសម្បត្តិរបស់រដ្ឋអាចមានទោសដែលឬទេ?
ភ្នំបូរី ស្ថិត នៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវ បាន គេ ចាត់ទុកថា គឺជាទីប្រវត្តិសាស្រ្តរបស់ប្រទេស កម្ពុជា ជា មួយ នឹង ភ្នំដា ដែលស្ថិត នៅ ក្បែរ គ្នាផងដែរ, ហើយភ្នំមួយ នេះ ត្រូវគេរកឃើញមានវត្ថុបុរាណជាច្រើនដែលបន្សល់ទុក សម្រាប់ ការ ស្រាវជ្រាវពីសម័យកាល នៃ ការ កកើតទឹកដីប្រទេស កម្ពុជា។ តែពេលនេះ ភ្នំប្រវត្តិសាស្រ្តមួយនេះ ត្រូ វបានអ្នក មាន លុយ មានអំណាច កំពុងនាំគ្នា ប្រើប្រាស់ គ្រឿងចក្រ ក៏ ដូចជា សាងសង់សំណង់ ផ្សេងៗចាប់ពីជើងភ្នំ រហូត ដល់ កំពូល ភ្នំទៅហើយ ប៉ុន្តែអាជ្ញាធរហាក់មិន សូវខ្វល់ខ្វាយនោះទេ។
សកម្មភាពនៃការរំលោភយកដីភ្នំ ដែល គេ កត់ សម្គាល់ឃើញ ថ្មីៗនេះ គឺប្រព្រឹត្តិឡើងដោយលោក នាង សុខុម នាយការិយាល័យគយ និងរដ្ឋករ ច្រកទ្វេរភាគីបាក់ដៃ ដោយ គាត់បានសង់សំណង់រឹងតាំងពីជើងភ្នំបូរី រហូត ដល់ លើ កំពូលភ្នំ ខណៈ ដែល លោក អភិបាលស្រុកអង្គរបូរី បាន និយាយថា លោកបានដឹង ប៉ុន្តែលោកមេគយ គាន់សុំត្រឹមធ្វើបន្ទប់ទឹកប៉ុណ្ណោះ។
សម្រាប់ករណីនេះ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានមានប្រសាសន៍ថា ករណីរំលោភយកដីភ្នំបូរី លោក មិនបានដឹងនោះទេ ហើយលោកថា ភ្នំបូរី គឺជា សម្បត្តិរបស់រដ្ឋ ហើយក៏ មាន ពាក់ព័ន្ធនឹង ខាងវប្បធម៌ សម្រាប់ការស្រាវជ្រាវវប្បធម៌និងប្រវត្តិសាស្រ្តផងដែរ ហើយប្រសិនបើមានការរំលោភបំពានមែន គឺ ខាង អាជ្ញាធរ ដែនដីត្រូវ តែមានវិធានការចំពោះការ រំលោភបំពាននេះ។
ដោយ ឡែក លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត តាកែវវិញ បានថ្លែងថា ករណីភ្នំបូរីនេះ គឺមាន ពាក់ព័ន្ធជា ច្រើនស្ថាប័ន ដូចជាអាជ្ញាធរដែនដី ខាងមន្ទីររ៉ែ និង ថាមពល ជា ដើម, ហើយកន្លងមក ក៏ធ្លាប់ មានការ លួចកាយថ្មភ្នំបូរីដែរ ដោយ ពេលនោះគេ ក៏ បានប្រទះឃើញ នូវ សំណល់ពីបុរាណទៀតផង ដូច្នេះលោកស្នើឲ្យអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរ ដែនដីសូមជួយមានវិធានការទប់ស្កាត់ការទន្រ្ទានដីភ្នំបូរីនេះ។
យ៉ាងណាក៏ដោយ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី ធ្លាប់បានថ្លែងថា ករណីសំណង់ ភ្នំបូរីនោះ គឺអាជ្ញាធរពុំ បានផ្តល់ ជាកម្មសិទ្ធ ឲ្យ ទៅបុគ្គលណាមួយនោះទេ ព្រោះថា ដីភ្នំនោះ គឺជារបស់រដ្ឋ។
តែបើ តាម ប្រជាពលរដ្ឋរស់ នៅក្នុងស្រុកអង្គរបូរីនិយាយថា អាជ្ញាធរ ស្រុកមិន អាច ទប់ស្កាត់ការ ទន្រ្ទានដីភ្នំបូរីពីសំណាក់លោក នាង សុខុម ដែលជាមេគយច្រកបាក់ដៃបាននោះទេ ព្រោះថា លោកមេគយគាត់មានលុយខ្លាំង ហើយបើតាមដឹង គាត់ក៏ជាមិត្តភក្តិរបស់ចៅហ្វាយស្រុកថែមទៀតផង៕