សមាគម (CCA)សម្រេចតែងតាំងលោក ផេង សៅឆេង ជាប្រធានគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA

សមាគម (CCA)សម្រេចតែងតាំងលោក ផេង សៅឆេង ជាប្រធានគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA

(ភ្នំពេញ)៖ យោងតាមសេចក្ដីសម្រេចលេខៈ១៣៨/២១ សរក ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ នៃសមាគមអ្នកប្រឹក្សាយោបល់។
ការបង្កើតគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ នៃសមាគមអ្នកប្រឹក្សាយោបល់ មានសមាសភាពរួមមាន៖
១,លោក ផេង សៅឆេង (អនុប្រធានគណៈកម្មការប្រតិបត្តិ) ជាប្រធានគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ
២,លោកស្រី អ៊ំ ចរិយា ជាអនុប្រធាន
៣,លោក ភោគ ភក្ដី ជាអនុប្រធាន
៤,លោក ភឹម ធាន ជាអនុប្រធាន
៥,លោក ទំា ល័ស ជាអនុប្រធាន
៦,លោក ប៉េង ចាន់ធូ សមាជិកសមាគម ជាអនុប្រធាន
៧,ការិយាល័យទាំង៦ ជាសមាជិក។
ដោយយោងតាមភាពចាំបាច់នៃសមាគមCCA គោលបំណងនៃការបង្កើតគណៈកម្មការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ មានភារកិច្ចដូចខាងក្រោម៖
-ផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ ប្រកាស និងបទដ្ឋានផ្សេងៗ ក្នុងវិស័យគ្រឿងសម្អាង
-រៀបចំបណ្ដុះបណ្ដាល សិក្ខាសាលាផ្សេងៗដល់សមាជិក និងអាជីវករ ពាណិជ្ជករក្នុងវិស័យគ្រឿងសម្អាង
-ផ្សព្វផ្សាយព័ត៌មាន និងសម្របសម្រូលសកម្មភាពអប់រំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គភាពនានា
-ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយកប្រតិបត្តិប្រគល់ជូន។

សូមបញ្ជាក់ថាសមាគមCCA ដែលបង្កើតឡើងក្នុងគោលបំណង និងទស្សនៈវិស័យដូចជា៖
-ចូលរួមមសហការជាមួយអាជ្ញាធរ ស្ដាប័នពាក់ពន្ធលើកកម្ពស់ និងទប់ស្កាត់ គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
-គាំទ្រផលិតផលដែលនាំចូលមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីពាក់ពន្ធ័របស់កម្ពុជា។
-រកទីផ្សារកន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារសម្រាប់តាំងលក់ផលិតក្នុងនិងក្រៅស្រុក។
-ជួយគាំពារនិងលើកកម្ពស់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួលស្គាល់ជាផ្លូវការគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាសក្កានុពល ឆ្ពោះទៅរកទីផ្សារប្រកួតប្រជែងផលិតផលគ្រឿងសម្អាងលើទីផ្សារកម្ពុជា។
អាជីវករ ផលិតករក្នុងវិស័យគ្រឿងសម្អាង ដែលចូលជាសមាជិកសមាគម CCA ទទួលបានអត្ថិប្រយោជន៍ដូចជា៖
-ទទួលបានប្រឹក្សាយោបល់អំពីការដឹកនាំក្រុមហ៊ុន
-ទទួលបានការរៀបចំច្បាប់ និងប្រឹក្សាហានិភ័យ
-មានពេលមានបញ្ហា សមាគមនិងបញ្ជូនមេធាវីសមាគមជួយការពារសិទ្ធិ
-ប្រជុំប្រចាំខែដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកបទពិសោធន៍
-ការពារផលប្រយោជន៍ស្រប់ច្បាប់របស់សមាជិក ការប្រកួតប្រជែងមិនស្មើភាពគ្នា
-ទទួលបានលិខិតការបញ្ជាក់ពីសមាគលើស្ដង់ដាររបស់ក្រុមហ៊ុន
-ទទួលបានលិខិតធានាលើទំនុកចិត្តពីសមាគមទៅដៃគូ និងរោងចក្រ
-ផ្គូផ្គងកិច្ចសហប្រតិបត្តិការបរទេស រវាងសមាគមនិង រោចចក្រ
-ផ្សារភ្ជាប់ពាណិជ្ជកម្មនិង ពិពណ៌អន្តរជាតិ។
√សម្រាប់បងប្អូនមានបំណងចូលជាសមាជិកសមាគម សូមទាក់ទង៖
 ០៩៦ ៩១ ៩៤ ១២៦