លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មថាករណីជនជាតិចិនលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពមិនមានមន្រ្តីរាយការណ៍មកថ្នាក់លើ
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មថាករណីជនជាតិចិនលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពមិនមានមន្រ្តីរាយការណ៍មកថ្នាក់លើ
(ភ្នំពេញ)៖ក្រោយមានការបែកធ្លាយពាក្យស្នើសុំបើកឃ្លាំងស្តុកទុកជី ថ្នាំកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិនចុះថ្ងៃទី១១ខែសីហា ឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបហើយរកឃើញកសិកម្មមួយចំនួនហួសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង២:១០នាទីរសៀល។
សូមជម្រាបជូនថា ក្រោយពីសមត្ថកិច្ចចុះបង្រ្កាបមិនបានប៉ុន្មានថ្ងៃផងស្រាបតែស្រ្តីជនជាតិចិននោះ បានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាម។
ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មានបានធ្វើការហៅទូរសព្ទ័ទាក់ទងទៅសម្ភាសន៍បញ្ជាក់បន្ថែមទៅលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក កន កុម្ភៈអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីសាកសួរបន្ថែមដូចតទៅ៖
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានឲ្យដឹងថា៖ករណីនេះខាងក្រសួងមិនបានដឹងទេ ពីព្រោះខាងមន្ទីខេត្តមិនបានធ្វើរបាយការណ៍ជូនមកជូនថ្នាក់លើក ហើយវាក៏ដែនដីសមត្ថកិច្ចរបស់មន្ទីខេត្តដែរ។
លោកបន្ថែមទៀតថា លោកក៏មានការនឿយឆ្ងល់ដែរហេតុអ្វីបានជាមន្ទីមិន ធ្វើរបាយការណ៍និងជូនដំណឹងមកក្រសួងឲ្យបានដឹង ប្រសិនមន្ទីធ្វើរបាយការណ៍មកថ្នាក់លើនោះលោកនឹងចាត់មន្រ្តីទៅធ្វើការត្រួតពិនិត្យការងារនោះភ្លាម ចំពោះការងារនេះលើកទើបតែដឹងនៅពេលដែលឃើញមានសារព័ត៌មានផ្សព្វផ្សាយចំពោះការបែកធ្លាយពាក្យស្នើសុំបើកទីតាំងរបស់ជនជាតិចិន។
លោកបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោកមិនបានដឹងថាអាជ្ញាធរបានធ្វើការបើកតាមការស្នើសុំរបស់ភាគីជនជាតិចិននោះឬក៏អត់នោះទេ!
លោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានឲ្យដឹងថា៖ការងារនេះបន្ទាប់លោកឃើញមានសារព័ត៌មានផ្សព្វផ្សាយលោកបានទាក់ទងទៅនីតិកម្មខេត្តកណ្ដាលរួចហើយថា មន្ត្រីមន្ទីខេត្តពិតជាមានការសហការជាសមត្ថកិច្ចប្រឆំាងបទល្មើសសេដ្ឋកិច្ចពិតប្រាកដកមែនហើយ បានធ្វើការពិន័យរួចហើយតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មរួច។
លោកបញ្ជាក់ទៀតថា ជនជាតិចិនខាងក៏មានតំណាងចែកចាយធំនៅខេត្តកំពង់ធំផងដែរក្រសួងបានចុះត្រួតពិនិត្យ និងធ្វើផាក់ពិន័យរួចហើយ ។
លោកបន្ថែមទៀតថា ការការស្នើសុំបើកទីតាំងរបស់ជនជាតិចិននោះលោកក៏មិនបានដឹងថាតុលាការបានបើកឬនូវលោកមិនទាន់បានដឹងនោះទេពីព្រោះការដាក់ស្នើសុំរបស់សាម៉ីជាសមត្ថកិច្ចរបស់តុលាការ ហើយប្រសិនបើកទាល់មានសហការជាមួយមន្រ្តីជំនាញជាមុនសិនដើម្បីធ្វើការត្រួតពិនិត្យបន្ថែមទៀតលើចំណាត់ការបើកឃ្លាំងនោះ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងការលួចលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពនេះ មហាជនលើកឡើងថាហាក់បីដូចជាមានភាពមិនប្រក្រតីទល់តែសោះព្រោះការចុះបង្រ្កាបរបស់សមត្ថកិច្ចទាំងមូលេហតុអ្វីបានជាមន្ត្រីជំនាញពាក់ព័ន្ធមិនបានដឹង ឬមួយមានការត្រូវរូវគ្នាងរវាងសមត្ថកិច្ច អាជ្ញាធរខេត្ត និងម្ចាស់ទីតាំង ចុះស្ងាត់ៗ ស្នើសុំបើកស្ងាត់ៗ ចុះបានមិនបានប៉ុន្មានថ្ងៃផងសុំបើកវិញភ្លាម ករណីនេះពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចទាំងមូលរបស់កសិករព្រោះមានហានិភ័យចំពោះការទិញផលិតផលថ្នាំកសិកម្មយកប្រើប្រាស់គ្មានគុណភាពជារឿងដែលកសិករមានការព្រួយប្រារម្ភយកមកប្រើប្រាស់ដំណាំមិនទទទួលផលល្អ គ្មានទីផ្សារ ផលិតផលខួចគុណភាពជាដើម។
ទោះបីជាយ៉ាងណាគេមិនបានដឹងឡើយថាសំណុំរឿងចិនលក់ជីនិងថ្នាំហួសសុពលភាពនេះតើសមត្ថកិច្ចឬ ឣាជ្ញាធរមានសមត្ថកិច្ចបានធ្វើការហាមឃាត់ឬដកហូតយកវត្ថុតាំងផលិតផលហួសសុពលមករក្សាទុកដើម្បីកុំឣោយឆ្លៀងឱកាសយកទៅលក់បន្តទៀតលើទីផ្សារតំណាងចែកចាយរបស់ខ្លួននោះទេ៕