កាលៈទេសៈបិទខ្ទប់រាជធានីភ្នំពេញនឹងខេត្តកណ្តាល មិននឹកស្មានថាលោក ប្រាក់ ចាន់តូ នឹងលោក ពិន សារិទ្ធិ ធ្វើរឿងគួរឲ្យភ្ងាក់ផ្អើលដល់ពលរដ្ឋរស់នៅ ភូមិព្រៃព្រីងខាងជើង

កាលៈទេសៈបិទខ្ទប់រាជធានីភ្នំពេញនឹងខេត្តកណ្តាល
មិននឹកស្មានថាលោក ប្រាក់ ចាន់តូ នឹងលោក ពិន សារិទ្ធិ ធ្វើរឿងគួរឲ្យភ្ងាក់ផ្អើលដល់ពលរដ្ឋរស់នៅ ភូមិព្រៃព្រីងខាងជើង

ភ្នំពេញ៖ ដោយសារតែកូវីដ១៩បានរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ  នឹងមានការបិទខ្ទប់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នឹង ខេត្តកណ្តាល ប្រជាពលរដ្ឋត្រូវបានហាមឃាត់មិនអនុញាតឲ្យចេញពីផ្ទះ ចំណែកក្រុមហ៊ុនសហគ្រាសមួយចំនួនបង្ខំចិត្តបិទទ្វារដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវ(កូវីដ១៩)។

ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ខិតខំរកដំណោះស្រាយទប់ស្កាត់មិនឲ្យឆ្លងជំងឺកូវីដ១៩ដល់ពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៍បានបញ្ចេញស្បៀងអាហារជាបន្តរបន្ទាប់ចែកជូនដល់ពលរដ្ឋដែលត្រូវបិទខ្ទប់នៅក្នុងតំបន់ក្រហម នឹងនៅតាមសហគមនាៗ ។

ដោយមានការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋក្រីក្រកំពុងតែជួបនូវបញ្ហាខ្វះខាតស្បៀងអាហារ លោក ប្រាក់ ចាន់តូ ចាងហ្វាងសារព័ត៌មាន ពោធិ៍មាស និងលោក ពិន សារិទ្ធិ រួមទាំងមិត្តភ័ក្ត្រមួយចំនួនទៀតបានរៃអង្គាសគ្នាបានថវិការ សរុបចំនួន ៩៣០០ដុល្លា (ប្រាំបួនពាន់បីរយដុល្លា)។

លោក ប្រាក់ ចាន់តូ បានប្រមូលថវិការទាំងអស់យកទៅទិញស្បៀងអាហារមកចែកជូនបងប្អូនក្រីក្រដែលរស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន២៣៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន

១.អង្ករ ២៥គីឡូ
២.មី ១កេះ
៣.ត្រីខ ១ឡូ
៤.ទឹកត្រី ៦ដប
៥.ស្កសរ ២គីឡូ
៥.ប៊ីចេង ១គីឡូ
៦.ប្រេងឆា ១លីត្រ

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ថ្លែងអំណរអរគុណចំពោះ សប្បុរសធម៌ ទាំងឡាយជាពិសេសលោក ប្រាក់ ចាន់តូ នឹង លោក ពិន សារិទ្ធិ ដែលបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រយ៉ាងពិទប្រាកដ លោកចៅសង្កាត់ចោមចៅ៣ ក៍បានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋពីរបៀបការពារនៃជំងឺឆ្លងកូវីដ១៩ នឹង សូមជូនពរដល់ពលរដ្ឋរួមទាំងក្រុមការងារនឹងមិត្តភ័ក្ត្រលោក ប្រាក់ ចាន់តូ ជួបតែសំណាងល្អសុខភាពល្អបរិបូរណ៍ នឹង ជៀសផុតពីការឆ្លងនៃមេរោគកូវីដ១៩។

ប្រជាពលរដ្ឋក្រីក្រខាងលើទទួលយកអំណោយ ដោយទឹកមុខរីករាយ នឹងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តដ៏ថ្លៃថ្លាចំពោះសន្តានចិត្តលោក ប្រាក់ ចាន់តូ និងលោក ពិន សារិទ្ធិ រួមទាំងមិត្តភ័ក្ត្រមួយចំនួនទៀតដែលចំណាយថវិការផ្ទាល់ខ្លួនទិញស្បៀងអាហារជូនដល់អ្នកក្រីក្រពិទប្រាកត់។
ខាងក្រោមនេះជាឈ្មោះសប្បុរសធម៌

១.លោក ប្រាក់ ចាន់តូ ចាងហ្វាងសារព័ត៌មាន ពោធិ៍មាស
២.លោក ពិន សារិទ្ធិ
៣. Mr. Sina
៤. Mr. Sarith
៥. Mr. Ricco
៦. Mr. Jimmy
៧. Mr. No Name
៨. Mr. 88
៩. Sahabat
១០. Mr. Joe
១១. Mr. Johan
១២. Indo CT
អត្ថបទ នាយភ្លុក