រាល់អ្នកចំណូលថ្មី មកកាន់ខេត្តត្បូងឃ្មុំ ដាច់ខាតត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាកំហិត!
ថ្ងៃចេញផ្សាយៈ May 5, 2021
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!»
នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីប៉ុន្មានថ្ងៃមុន។
ឯកឧត្តមក៏បានចេញសារលើគណនីហ្វេសបុកផ្លូវការរបស់ខ្លួន នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីក្រើនរំលឹកបន្ថែមទៀត និងសូមជួយផ្សព្វផ្សាយបន្ត ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រួលផ្សាយដោយ៖ ធូ កុសល