អាងស្តុបទឹកដងទង់ត្រូវក្រុមហ៊ុនមួយកំពុងអភិវឌ្ឍន៍ដែលមានឈ្មោះ(បុរីធម្មជាតិដងទង់)បានចាក់ដីលុបដើម្បីសាងសង់ផ្ទះល្វែងលក់

ខេត្តកំពត)៖ តាមការ អះអាងពីប្រជាពលរដ្ឋបាន ឲ្យដឹងថា អាងទឹកដងទង់មានទំហំប្រមាណជាង១០ហិកតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់ លោកស្រី ប៊ូ ចាន់ធឿន បានចាក់ដីលុបហើយ រៀបចំសង់ផ្ទះល្វែងលក់។

ប្រជាពលរដ្ឋថា អាងទឹកដងទង់នេះ គឺជា អាងស្តុកទឹក ដែល ប្រជាពលរដ្ឋ ប្រើប្រាស់ជាយូរណាស់មក ហើយ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្របពេលដែល មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុង សហគមន៍ ដែល គ្រប់គ្នា មិន ហ៊ានដើរហើរទៅណានោះ។

ស្រាប់ តែមានគ្រឿងចក្រ រាប់សិបគ្រឿង ដែល គេ ដឹងថា គឺជា របស់ក្រុមហ៊ុនលោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ គេមិនឃើញ អាជ្ញាធរ ចាត់វិធានការទប់ស្កាត់ឡើយ។

តែបើតាម ពលរដ្ឋថា ប្រហែលជាអាចមានការ ត្រូវរ៉ូវគ្នា ជាមួយ អាជ្ញាធរហើយមើលទៅ ទើប បានជាគេហ៊ានលុបអាងទឹកដែលជាសម្បត្តិរបស់រដ្ឋ ហើយបែរជាអាជ្ញាធរ ក៏ មិនអើពើដែរនោះ។

ជុំវិញពាក់ព័ន្ធករណីខាងលើនេះលោក ទល់ រិន្ទ មេភូមិសុភី បានថ្លែងថាអាងទឹកដងទង់នេះ គឺមានទំហំជាង៥ហិកតា ហើយដីនៅជុំវិញអាងទឹក គឺមានជាង៧ហិកតា ដែលកន្លងមកប្រជាពលរដ្ឋ បាន អាស្រ័យផលលើដីនោះ ហើយ ពេលនេះ គឺពិតជាមានការចាក់ដីលុបអាងទឹកនេះមែន។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន (បុរីធម្មជាតិដងទង់)របស់លោកស្រី ប៊ូ ចាន់ធឿន ដែលរងការចោទប្រកាន់នោះបានទេនៅថ្ងៃនេះ។
ដោយឡែក លោក សុីវ ផេង អភិបាលស្រុកដងទង់ មិនបានឆ្លើយបំភ្លឺពាក់ព័ន្ធករណីនេះទេ ដោយថា លោករវល់ប្រជុំ។

ចំណែកលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តកំពត បានថ្លែងថា រឿងឈ្មួញចាក់ដីលុបអាងទឹកដងទង់លោកមិនបានអនុញ្ញាតិច្បាប់ឲ្យទេ តែអារឿងគេលុប គឺពាក់ពន្ធ័និងចៅហ្វាយស្រុកដងទង់ព្រោះគេជាម្ចាស់មូលដ្ឋាន។

ចំណែកលោកប្រធានមន្ទីរធនធានទឹកថា អាងទឹកដងទង់នេះ កន្លងមកធ្លាប់មានរឿងចម្រូងចម្រះគ្នាជាមួយពលរដ្ឋ ហើយលោកក៏បានទៅចូលរួមដោះស្រាយដែរ, លោកថា ដីអាងទឹកដងទង់កើតក្រោយឆ្នាំ១៩៧៩ហើយអាងទឹកនេះស្តុបទឹកសម្រាប់អោយក្រុមទាហ៊ានឬរាជការនៅដងទង់សម្រាប់ប្រើប្រាស់។