ផ្ទុះការគាំទ្រសាប៊ូបណ្ដុះសក់ម៉ាក Soyan ក្នុងសម័យកូវីដ-១៩

ផ្ទុះការគាំទ្រសាប៊ូបណ្ដុះសក់ម៉ាក Soyan ក្នុងសម័យកូវីដ-១៩

(ភ្នំពេញ)៖ បញ្ហាសក់ជ្រុះគឺជាកង្វល់មួយរបស់លោកអ្នកដែលពិបាកក្នុងការស្វែងរកផលិតផលដែលអាចជឿទុកចិត្តបាន ហើយតែងតែមានក្ដីព្រួយបារម្ភថា តើទិញផលិតរបស់ក្រុមហ៊ុនណាដែលគួរឲ្យ ទុកចិត្តបាន? ព្រោះថាបើចំណាយប្រាក់ទិញហើយ សេចក្តីប្រាថ្នានៅពេលប្រើ ប្រាស់ផលិតផលនោះគឺប្រសិទ្ធភាពជាចំបង។
សាប៊ូកក់បណ្ដុះសក់ម៉ាក SOYAN ត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់និងគាំទ្រ ទិញយកទៅប្រើប្រាស់ហើយតែងតែពោលកោតសរសើរចំពោះផលិតនេះ ថាពិតជាទទួលបានលទ្ធផលល្អដូចអ្វីដែលអតិថិជនចង់បានពិតប្រាកដមែន។

តើក្រុមហ៊ុន We s y (Cambodia) ជាក្រុមហ៊ុនអ្វី?ហើយមាននាំចូលលក់ផលិតផលអ្វីខ្លះ ?
តើក្រុមហ៊ុនមានច្បាប់និងការទទួលស្គាល់ពីក្រសួងស្ថាប័នមានសមត្ថកិច្ចណាខ្លះចំពោះផលិតផលរបស់ខ្លួន?

ក្រុមហ៊ុន We s y (Cambodia) ដែលជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង និងអាហារបំប៉ន របស់កូនខ្មែររូបនៅខេត្តសៀម ហើយធ្វើការនាំចូលនូវសាប៊ូកក់សក់ចំនូន០៣ប្រភេទគឺសាប៊ូបណ្ដុះសក់ម៉ាក Soyan, សេរ៉ូមបណ្ដុះសក់ Soyan និង ក្រែមបន្ទន់សក់ Soyan ។

 

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន We s y (Cambodia) មានការទទួលស្គាល់ដោយក្រសួងស្ថាប័នមានសមត្ថកិច្ចនិងបានធ្វើការចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងបានធ្វើការស្នើសុំបើនគ្រឹះស្ថាននាំចូលនៅក្រសួងសុខាភិបាល ជាពិសេស បានធ្វើការស្នើសុំចុះបញ្ជីប្រវេទន៍ ចុះបញ្ជីម៉ាក និងច្បាប់ផ្សព្វផ្សាយផលិតផលទាំងអស់ផងដែរ។

គួរបញ្ជាក់ផងដែរ តាមរយៈសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) ក្រុមហ៊ុនបានចូលរួមកិច្ចការមនុស្សធម៌យ៉ាងច្រើនជា ថវិកា និងសម្ភារៈមួយចំនួន ក្នុងការចែករំលែកចំពោះប្រជាជនដែលជួបការលំបាកក្នុងគ្រោះទឹកជំនន់ កូវីដ១៩ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត ។

តាមរយៈកិច្ចការនេះហើយដែលធ្វើឲ្យមហាជនមើលថា ក្រុមហ៊ុន We s y (Cambodia) ក្រៅពីផលិតផលមានគុណភាព មានច្បាប់គ្រប់គ្រាន់ ជាផលិតផលរបស់ថៃពិតប្រាកដ បានជួយកិច្ចការសង្គមជាច្រើន ជាពិសេសបានចូលរួមជួយទប់ស្កាត់បញ្ហាសក់ជ្រុះដល់មហាជនទូទៅ ដែលបញ្ហាសក់ជ្រុះនេះជាក្ដីកង្វល់ដ៏ធំមួយ ជាការឆ្លើយតបមហាជនផ្ទុះការគាំទ្រជាច្រើនដែលនាំឲ្យក្រុមហ៊ុនមួយនេះមានការរីកចម្រើនគួរឲ្យគត់សម្គាល់ក្នុងសម័យកូវីដ ហើយមានភាពល្បីល្បាញប្រទេសកម្ពុជា ៕