កម្លាំងស្នងការខេត្តកណ្ដាល សហការជាមួយកម្លាំងក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ មួយកន្លែងដែលស្ថិតនៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល .

កម្លាំងស្នងការខេត្តកណ្ដាល សហការជាមួយកម្លាំងក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ មួយកន្លែងដែលស្ថិតនៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

 

ដោយទទួលព័ត៌មានបានពីអ្នកសារព័ត៌មាន រាយការណ៍ជូនទៅដល់ លោកស្នងការខេត្តកណ្ដាល លោក ឈឿន សុចិត្ត ដែលជាស្នងការគំរូដែលប្រជាពលរដ្ឋគោរព ស្រឡាញ់ ដោយក្រោមការដឹកនាំពី លោក វីរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងមន្ត្រីថ្នាក់ក្រោមចុះមកដល់ទីតាំងតែអ្វីតែគួរតែកត់សម្គាល់នោះ ក្រោយពីអ្នកញៀនល្បែងលេង ដោយមិនខ្លាចនៃជំងឺកូវីត19 ហើយផ្គើន និងបំរាម របស់រាជធានីភ្នំពេញផងដែរ។ក្រោយពីអ្នកសារព័ត៌មានបាន រាយការណ៍ជូនទៅដល់លោកស្នងការខេត្តកណ្ដាល យើងសង្កេតឃើញថា÷អ្នកញៀនល្បែងមានខ្សែធំ ហើយការចុះបង្រ្កាបនោះក៏ដកហូតបានសម្ភារៈមួយចំនួន ដូចជា

ម៉ូតូ 6គ្រឿងរួមនឹងសម្ភារៈទូរទស្សន៍ តុក កៅអី តែមិនបានឃាត់ខ្លួន អ្នកលេងបានទេ? ដោយសារតែអ្នកញៀនល្បែងទាំងនោះដឹងខ្លួនមុនដាក់មេប្រូចអស់ហើយ. អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងនិងចុះផ្សព្វផ្សាយពីសំណាក់មន្ត្រីមូលដ្ឋានក៏ដូចជាលោកអធិការក្រុងតាខ្មៅ បានចូលមកឡោមព័ទ្ធ ទីតាំងខាងលើនោះ តែដោយឃើញថា÷ អ្នកសារព័ត៌មានយើងបានចូលរួមសហការជាមួយលោកអធិការនគរបាលក្រុងតាខ្មៅ បែរជាលោកបន្ទោសទៅលើអ្នកសារព័ត៌មានដែលកំពុងតែឡាយបន្តផ្ទាល់ក៏ដូចជារាយការណ៍ជូនទៅដល់លោកស្នងការខេត្តកណ្ដាលមើលទៅហាក់បីដូចជាចង់ឱ្យអ្នកសារព័ត៌មានបំភ្លឺពីកន្លែងទីតាំងនោះដោយអ្នកញៀនល្បែងស៊ីសងប្រជល់មាន់តាមទូរទស្សន៍online ទៅវិញ ក្រុមការងារសារព័ត៌មានយើងបានឆ្លើយតបទៅលោកអធិការក្រុងតាខ្មៅថា÷ ពួកខ្ញុំជាអ្នកសារព័ត៌មានទីតាំងដែលខ្ញុំបានរាយការណ៍ជូនទៅដល់លោកស្នងការក៏ដូចជាការឡាយបន្តផ្ទាល់ពីថ្ងៃទី20 មកដល់ថ្ងៃទី 21 នេះដោយខ្ញុំឃើញថាអ្នកញៀនល្បែងទាំងនោះនៅតែបន្តលេងនិងមិនស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដែលបានប្រកាសជាសាធារណៈសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺ covid 19 ដោយមិនឲ្យមានការជួបជុំនោះទេ! ឬមួយការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្រសម្រាករយៈពេល 14ថ្ងៃចាប់ ពីនៅថ្ងៃទី 20ខែមិថុនា វេលាម៉ោង 00:00 នាទី រហូតដល់ថ្ងៃទី 03 ខែកក្កដាឆ្នាំ 2021

.ក្នុងនោះដែរចំណាត់ការរបស់មន្ត្រីថ្នាក់ក្រោមហាក់បីដូចជាមិនបានសហការជាមួយអ្នកសារព័ត៌មានហើយក៏ចង់ដកហូតទូរស័ព្ទដៃ របស់អ្នកសារព័ត៌មានដែលកំពុងចុះធ្វើការឡាយបន្តផ្ទាល់ ពីរករណីអ្នកញៀនល្បែងជល់មាន់តាមអនឡាញនោះដូចជាមិនឲ្យផ្សាយចេញទៅសាធារណៈទេ! ហើយឱ្យ អ្នកសារព័ត៌មានត្រូវតែបំភ្លឺពីរឿងទីតាំងខាងលើនោះ! ខ្ញុំឆ្ងល់ថា? បទល្មើសជាក់ស្ដែងនៅលើតំបន់ភូមិសាស្រ្តរបស់លោកអធិការក្រុងតាខ្មៅ ហើយមិនបានឃាត់ខ្លួនអ្នកញៀនល្បែងនោះបានទេ! ហើយចង់ដកហូតសម្ភារៈទូរសព្ទរបស់អ្នកសារព័ត៌មានឲ្យនៅមួយកន្លែងទៀត! តើអ្នកសារព័ត៌មានបានសហការជាមួយមន្ត្រីមូលដ្ឋាន មិនចង់ឱ្យផ្សព្វផ្សាយចេញទៅក្រៅ ពីសមត្ថភាពដែលចុះបង្រ្កាបទីតាំងខាងលើរបស់សមត្ថកិច្ច ដោយថា÷ ឲ្យអ្នកសារព័ត៌មាន ឈរមួយដុំ ត្រៀមនឹងបញ្ជូនទៅស្នងការខេត្ត ដើម្បីបំភ្លឺទីតាំងនោះ! តែក្រុមការងាររបស់យើងបានឆ្លើយតបទៅ លោក អធិការក្រុងតាខ្មៅវិញ .ដោយខ្ញុំបានរាយការណ៍ជូនទៅដល់លោកស្នងការខេត្ត ហើយក៏មានរូបភាពនិងគ្រប់គ្រាន់ទទួលយកដែរ! តែគាត់មានការបន្ទោសទៅអ្នកសារព័ត៌មានថា÷មកផ្សាយបែកហ្វូងអ្នកញៀនល្បែងទាំងនោះទៅវិញ ? ដោយអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅដល់លោកស្នងការខេត្តកណ្ដាល ហើយបញ្ជាក់ខាងលើនោះថា÷ការចុះបង្ក្រាបទីតាំងនោះ មានលោកអធិការនិងមន្ត្រីថ្នាក់ក្រោមកំពុងតែចុះធ្វើការខ្ញុំមិនបានទៅជ្រៀតជ្រែកកិច្ចការងាររបស់
សមត្ថកិច្ចនោះទេ? ក្រោមការចុះបង្ក្រាបទីតាំងបញ្ជល់មាន់តាមអនឡាញ
នោះដកហូតតែម៉ូតូ រួមនិងសម្ភារៈមួយចំនួនដែលអ្នកលេងបន្សល់ទុកនៅក្នុងផ្ទះជួលនោះផងដែរ .ដើម្បីយកមករក្សាទុក នឹងស្វែងរកពីម្ចាស់ម៉ូតូដែលអ្នកមកលេងល្បែងជល់មាន់តាមអនឡាញដើម្បីយកមកណែនាំអប់រំតាមនីតិវិធីផ្លូវច្បាប់របស់សមត្ថកិច្ច៕