ជំនាញខេត្តតាកែវសហការជាមួយស្រុកគីរីវង្សចុះចាប់គ្រឿងចក្រលួចឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋក្រោមលេសថាអាស្រ័យផល

ជំនាញខេត្តតាកែវសហការជាមួយស្រុកគីរីវង្សចុះចាប់គ្រឿងចក្រលួចឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋក្រោមលេសថាអាស្រ័យផល

 

ខេត្តតាកែវ÷កាលពីថ្ងៃទី 29 ខែមិថុនាឆ្នាំ 2021 ដោយបានការចង្អុលបង្ហាញពីឯកឧត្តមអ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវដោយបានព័ត៌មានថាមានជនខិលខូចចូលឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋនិងភ្នំក្នុងនោះដែរមានការសហការជំនាញខេត្តខេត្តតាកែវនិងលោកអភិបាលស្រុកគីរីវង្សព្រមទាំងអភិបាលរងនិងកម្លាំងកងរាជអាវុធហត្ថស្រុកគីរីវង្សអធិការនគរបាលយោធាប្រចាំស្រុកគីរីវង់ផងដែរនៅពេលដែលកម្លាំងជំនាញចុះទៅដល់ទីតាំងភ្នំកំពែងភូមិត្រពាំងព្រីងឃុំកំពែងស្រុកគីរីវង់ខេត្តតាកែវជនខិលខូចទាំងនោះបានរត់គេចខ្លួនបាត់ស្រម៉ោលសល់តែស្នាមឈូសឆាយដីថ្មីៗបម្រុងនិងវៀតយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្ទាប់ពីនោះក្រុមការងារ

ជំនាញខេត្តនិងស្រុកបានចូលទៅដល់ទីតាំងភ្នំព្រះត្រពាំងឃុំកំពែងស្រុកគីរីវង់ខេត្តតាកែវដោយខាងជំនាញឃើញប្រជាពលរដ្ឋឈូសឆាយយកដីព្រៃធ្វើជាកន្លែងអាស្រ័យផលដែលដីទាំងនោះនៅក្នុងតំបន់ហាមឃាត់របស់មេព្រៃជំនាញបានណែនាំប្រជាពលរដ្ឋនិងធ្វើកិច្ចសន្យាហាមមិនឲ្យប៉ះពាល់ដីព្រៃបន្តទៀតកន្លងមកតែងតែមានជនខិលខូចឆ្លៀតឱកាសនៅពេលដែលប្រមុខរាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ជំងឺ covid-19 និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវដែលលោកកំពុងតែយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ19 ដែលបានរាលដាលឆ្លងតំបន់មួយចំនួនក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានការពារធនធានធម្មជាតិនិងដីរដ្ឋក្នុងខេត្តទាំងមូលប្រជាពលរដ្ឋមានការអបអរសាទរនិងគាំទ្រការដឹកនាំរបស់ឯកឧត្តមអ៊ូចភាអភិបាលនៃគណៈអភិបាលខេត្តតាកែវដែលលោកតែងតែទទួលព័ត៌មានហើយចង្អុលបង្ហាញចុះមកបង្ក្រាបទាន់ពេលវេលាមិនឱ្យជនមួយក្ដាប់តូចលួចទន្ទ្រានយកដីរដ្ឋនៅពេលដែលកំពុងមានការផ្ទុះជំងឺកូវីដ19ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរស្រុកនឹងមានវិធានការដ៏តឹងរឹងចំពោះជនដែលឆ្លៀតអាកាសវាតយកដីរបស់រដ្ឋធ្វើជារបស់ផ្ទាល់ខ្លួនហើយយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនទាំងនោះ។