តើនាយកដ្ឋានឱសថមានចំណាត់ការបន្តយ៉ាងណាទៀតក្រោយចុះបង្រ្កាបឱសថបំប៉នឈ្មោះគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី!
តើនាយកដ្ឋានឱសថមានចំណាត់ការបន្តយ៉ាងណាទៀតក្រោយចុះបង្រ្កាបឱសថបំប៉នឈ្មោះគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី!
(ភ្នំពេញ).កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលក់ឱសថបំប៉នចំនួន០២កន្លែងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែលមានឈ្មោះថាគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី។
អង្គភាពយើងខ្ញុំមិនដឹងទេថាក្រោយពីមានការចុះបង្រ្កាបតើនាយកដ្ឋានឱសថមានការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើនេះទៅកាន់តុលារការដើម្បីចាត់ការនីតិវិធីឬយ៉ាងណា?
ក្នុងករណីនេះកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អង្គភាពយើងខ្ញុំបានខលទៅលោក ហួតសេងថុង អនុប្រធាននាយកដ្ឋានដើម្បីសម្ភាសន៍សាកសួរនាំព័ត៌មានបន្ថែមដែរប៉ុន្តែលោកឆ្លើយថា«ជាប់រវល់» និងបានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាម(Telegram) ក៏មិនឆ្លើយតបហើយបានប្លុកលេខ និងលុបរូបអស់ ! ដែលហាក់បីដូចជាមិនចង់សហការជាមួយអ្នកសារព័ត៌មានសោះឡើយ ដែលផ្ទុយពីប្រសាសន៍សម្ដេចទំាងស្រុងកាលពី ឆ្នាំ២០២០កន្លងទៅសម្ដេច តេជោ ហ៊ុន សែនក៏ធ្លាប់ មានមានប្រសាសន៍ថា «សុំអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ សុំចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូ ដែលមិនអាចខ្វះបាន សម្រាប់ការងារអស់លោក។ហើយសារព័ត៌មានចាត់ទុកថា ជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈ ដែលយើងត្រូវបន្តធ្វើជាដៃគូរជាមួយគ្នាតទៅទៀត។»
បើយោងតាមប្រភពច្បាស់ការមួយដែលឣង្គភាពយើងខ្ញុំទទួលបានបានឲ្យដឹងថា ក្រោយពីនាយកដ្ឋានឱសថការចុះបង្រ្កាបម្ចាស់ទីតាំងខាងលើត្រូវបាននាយកដ្ឋានឱសថឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។
អង្គភាពយើងខ្ញុំពុំទាន់ដឹងទេថា តើនាយកដ្ឋានឱសថបានបញ្ចូនជនសង្ស័យខាងលើទៅកាន់តុលាការឬយ៉ាងណា? ៕