កាន់តែទូលាយហើយ!ក្រសួងសុខាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ដែលទទួលសស្គាល់ដោយWHO
កាន់តែទូលាយហើយ!ក្រសួងសុខាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ដែលទទួលសស្គាល់ដោយWHO
(ភ្នំពេញ)៖យោងតាមលិខិតលេខៈ៣៨៩៤ អបស/ឱអបស ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលអនុញ្ញាឲ្យឯកជនដែលទទួលបានការអនុញ្ញាពីក្រសួង អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
សូមជម្រាបជូនថា ការអនុញ្ញាតនេះក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងដើម្បីបង្កើតទំនុកចិត្ត ជាពិសេសចំរុះប្រភេទតាមតម្រូវការ ក្នុងទីផ្សារសេរីក្រសួងសម្រេច អនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណ ធ្វើការនាំចូលដើម្បីចែកចាយតាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕