លោក គ្រូជំនាញជីកសិកម្ម ប្រចាំក្រុមហ៊ុន Great Privilege Co., Ltd បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយក្មេងស្ទាវមួយក្រុមជិះបុកនៅក្នុងចម្ការចន្ទី…
លោក គ្រូជំនាញជីកសិកម្ម ប្រចាំក្រុមហ៊ុន Great Privilege Co., Ltd បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយក្មេងស្ទាវមួយក្រុមជិះបុកនៅក្នុងចម្ការចន្ទី…
កំពង់ចាម÷ កាលពីវេលាម៉ោង៩:៦នាទីព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ
គួរឲ្យគួរឲ្យរន្ធត់ (ក្នុងដីចំកាមួយកន្លែង)ស្ថិតនៅក្នុងភូមិ ចំការអូអណ្តូងឃុំចំការអណ្តូង ស្រុកចំកាលើ ខេត្តកំពង់ចាម ក្នុងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យបុរស់ម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅពេទ្យ លោកសង្ឃ រីឯម្នាក់ទៀតបានរងរបួសធ្ងន់ បញ្ជូនទៅសង្រោះនៅមន្ទីទ្យបង្អែកខេត្ត ចំណែក
បុរសដែលបានស្លាប់បាត់បង់ជីវិតបន្តដឹកមកសង្គ្រោះមករាជធានីភ្នំពេញ នៅមន្ទីរពេទ្យលោកសង្ឃផងដែរ តែអកុសលបានដាច់ខ្យល់ស្លាប់ ភ្លាមៗនៅក្នុងមន្ទីរពេទ្យតែម្ដង ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះត្រូវបានគេស្គាល់ថា
ឈ្មោះ អឿ ធានី ភេទប្រុសអាយុ ៤៣ឆ្នាំ ជាបុគ្គលិកបំរើការក្នុងក្រុមហ៊ុនPrivilege Co., Ltd មានតួនាទី ជាប្រធានបច្ចេកទេសផ្នែកជីកសិកម្មទៅលើដំណាំគ្រប់ប្រភេទ
មានទីលំនៅបច្ចុប្បន្នផ្ទះលេខ 68A ផ្លូវលេខ៤សង្កាត់ សំរោងក្រោម
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សព្វថ្ងៃមានគ្រួសាមានកូនចំនួន៥នាក់
ស្រី ២នាក់ ប្រុស ៣នាក់ ។
មុនពេលកើតហេតុរូបលោក តែងតែទៅបំពេញភារកិច្ចនិងការងារនៅក្រុមហ៊ុនរាល់ថ្ងៃដូចសព្វដង លុះនៅព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ រូបលោកនិងក្រុមការងារបានទៅ មើលចំការអតិថិជនមួយកន្លែង ដែលបានប្រើប្រាស់ជីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងចំណុច ភូមិចំកាអណ្តូង ឃុំចំការអណ្តូង ស្រុកចំកាលើខេត្តកំពង់ចាម
*បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មាន Fast News បានអោយដឹងថា
ជនរងគ្រោះនិងក្រុមការងារក៏ដូចជាម្ចាស់ចម្ការបាន ជិះម៉ូតូចូលទៅក្នុងចម្ការ មានគ្នាចំនួនពីរនាក់ ដោយរូបជនរងគ្រោះជាអ្នកអង្គុយខាងក្រោយ នៅពេលជិះជិតដល់ចំការ ស្រាប់តែ មានក្មេងស្ទាវមួយក្រុមជិះម៉ូតូ មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវទៅលើម៉ូតូ បានមកបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលអោយ រងកាសន្លប់បាត់ស្មារតី នឹងរងរបួសធ្ងន់ម្នាក់ បានបញ្ជូនមកសង្រោះនូវមន្ទីពេទ្យបង្អែកភ្លាមៗដែរ តែដោយសារតែងសភាពគ្រោះថ្នាក់នេះធ្ងន់ធ្ងពេកទើបមិនអាចជួយបាន ចំណែកជនបង្ករត្រូវបាន ម្ចាស់ចំការឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋានដោះស្រាយតាមច្បាប់។
ចំណែកជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯចំណែកជូនបង្កងត្រូវបាន សមត្ថកិច្ចឃុំខ្លួន បណ្ដោះអាសន្នរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ បន្ទាប់ពីការធ្វើបុណ្យជូនជនរងគ្រោះខាងលើរួចទើធ្វើការដោះស្រាយតាមក្រោយ៕
ដោយ: លោក រ៉ូប៊ី