ពិតជាគួរឲ្យសរសើរមែនសម្រាធានមន្ទីររ៉ែខេត្តតាកែវចំពោះករណីបឹងតាកែវ

ករណីរជីកណ្តៅដីនៅក្នុងបឹងតាកែវ ប្រធានមន្ទីររ៉ែបានប្រាប់ឲ្យដឹងថាគឺមានច្បាប់ទាំងអស់…

ពិតជាគួរឲ្យសរសើរមែនសម្រាធានមន្ទីររ៉ែខេត្តតាកែវចំពោះករណីបឹងតាកែវ លោកថាសុទ្ធតែមានច្បាប់ទាំងអស់ ដែល ពេលថ្មីៗនេះត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ឲ្យ អាជ្ញាធរ ខេត្តតាកែវ មានវិធានការទប់ស្កាត់ ចំពោះករណីជីកយកអាចម៌ដី ការ ចាក់ដីលុបអាង និង ការ សង់សំណង់ផ្សេងៗនោះ ចំណែកឯលោក ផេង វុធ ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្តតាកែវវិញ បានថ្លែងថា ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវ គឺមាន ច្បាប់ទាំងអស់។

ប្រជាពលរដ្ឋសូមកោតសរសើរចំពោះលោកផេង វុធ ដែលលោកឆ្លើយថា ក្នុង លិខិត របស់អង្គភាពប្រឆាំង អំពើពុករលួយបាន បញ្ជាក់យ៉ាងច្បាស់ហើយថា បាតុភាព ដែល កើតមាន ចំពោះ បឹងតាកែវនោះ គឺជាទំនាស់បុគ្គលតែប៉ុណ្ណោះ ហើយ ចំពោះ ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវវិញនោះ គឺសុទ្ធតែមានច្បាប់ ចេញពីមន្ទីរ រ៉ែនិងថាមពលខេត្តទាំងអស់ ហើយ ប្រសិន បើ គ្មាន ច្បាប់នោះទេ គឺច្បាស់ជាជាប់គុកហើយ។

គួរឲ្យហួសចិត្តយ៉ាងខ្លាំងចំពោះលោកផេង វុធ ប្រធានមន្ទីររ៉ែខេត្តតាកែវ ថាសូម្បីតែភ្នំក៏មានច្បាប់និងអាជ្ញាប័ត្រដែរ តែឥឡូវសូម្បីតែបឹងតាកែវដែលជាបឹងប្រវត្តិសាស្ត្រក្នុងទីរួមខេត្តក៏លោក ផេង វុធ ចេញច្បាប់ឱ្យកាយលុបបានដែរ

សូម បញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ អ្នក នាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាស ព័ត៌មាន មួយ ដោយ ស្នើសុំដល់អាជ្ញាធរខេត្តតាកែវត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវផងដែរ។

ការចេញសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ គឺធ្វើឡើងបន្ទាប់ពីអង្គភាពមួយនេះ ទទួលបានពាក្យប្តឹងពីរអនាមិកជាបន្តបន្ទាប់ពីករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវមួយកន្លែងនេះ ពាក់ព័ន្ធការជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយ ការ ចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង អង្គភាពប្រឆាំងអំពើពុករលួយបាន ពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹង អាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ដូចជា៖ ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង, ការចាក់ដីលុបផ្ទៃអាងទឹក, ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក, ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹកដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។

យ៉ាងណាក៏ដោយ ផ្អែកតាមលទ្ធផលខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីខាងលើដើម្បីធានាដល់និរន្តភាព នៃការប្រើប្រាស់អាងទឹកតាកែវនេះ។ ហើយថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តតាមដានករណីនេះនិងមានវិធានការ តាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវត្តជាក់ស្ដែង៕