ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង
ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង
ខណ្ឌកំបូល៖ អ៊ុំស្រី យិន ភមរិន អាយុ ៧០ ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌាកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២០ គោលដៅមកពីបង់ប្រាក់ប្រចាំខែដែលអ៊ុំស្រីបានទិញផ្ទះមួយល្វែងនៅគម្រោង បុរីពិភពថ្មីកំបូល៣ ដែលមាន ទទឹង ៤.១០ម៉ែត្រ និង បណ្តោយ១២ម៉ែត្រ ស្ថិតនៅផ្ទះលេខ ១១៥ ផ្លូវ ២៣B ភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រោយពេលដែលអ៊ុំស្រី យិន ភមរិន ជិះកង់បីឥណ្ឌាមកដល់ផ្ទះខាងលើក៍បានចុះពីកង់បី ហើយប្រគល់លុយឲ្យម្ចាស់កង់បី អ៊ុំស្រីក៍ដើរចូលផ្ទះដោយភ្លេចយកកិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង នៅលើកង់បីឥណ្ឌា។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់បុរីពិភពថ្មីកំបូល៣មេត្តាជ្រាបនឹងមានការយោគយល់ ហើយអ៊ុំស្រីបានស្នើសុំដល់បងប្អូនណាដែលរើសបានកិច្ចសន្យាលក់ទិញខាងលើសូមយកមកប្រគល់ជូនអ៊ុំស្រីវិញផងអ៊ុំស្រីនិងមានជូនជាសាគុណ🙏
អ៊ុំស្រីក៍បានផ្តល់ព័ត៌មានជូនការិយាល័យលក់ទិញដីធ្លី និង ផ្ទះសម្បែងនៅគម្រោងបុរីពិភពថ្មីកំបូល៣ និង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កន្ទោករួចហើយដែរ។
អ៊ុំស្រីបានអំពាវនាវដល់សាធារណៈជន ក៍ ដូចជាស្ថាប័ណរដ្ឋ និង ឯកជនទាំងអស់ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនមានជនណារើសបានកិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង ខាងលើហើយយកទៅប្រព្រឹត្តិអំពើទុច្ចរិតណាមួយអ៊ុំស្រី យិន ភមរិន រួមទាំងកូនស្រីឈ្មោះ ម៉ែន សុធារី សូមមិនទទួលខុសត្រូវឡើយ។
អ៊ុំស្រី យិន ភមរិន រួមទាំងកូនស្រី ម៉ែន សុធារី ក៍បានស្មើសុំដល់ម្ចាស់បុរីពិភពថ្មីកំបូល៣មេត្តាជួយផ្តល់កិច្ចសន្យា លក់ទិញដីធ្លី និង ផ្ទះសម្បែងសាជាថ្មីដោយអ៊ុំស្រីសន្យាថានិងបង់សេវារំលស់ប្រចាំខែឲ្យបានទៀងទាត់ សូមអរគុណ ។អត្ថបទលោក សុខ រក្សា