ជារឿងដែលនឹកស្មានមិនដល់ធ្វើអោយប្រជាពលរដ្ធទូរទាំងប្រទេសស្រឡាំងកាំងគួកទ្រូងហួសចិត្តគ្រប់គ្នា ដែលប្រធានគណបក្សខ្មែរក្រោកលោក William Guang ត្រូវកងអាវុធហត្ថឃាត់ខ្លូនពាក់ព័ន្ធករណីប្លន់ផ្ទះ អាន សៀវម៉ី

ជារឿងដែលនឹកស្មានមិនដល់ធ្វើអោយប្រជាពលរដ្ធទូរទាំងប្រទេសស្រឡាំងកាំងគួកទ្រូងហួសចិត្តគ្រប់គ្នា ដែលប្រធានគណបក្សខ្មែរក្រោកលោក William Guang ត្រូវកងអាវុធហត្ថឃាត់ខ្លូនពាក់ព័ន្ធករណីប្លន់ផ្ទះ អាន សៀវម៉ី..
(ភ្នំពេញ)៖ តាមប្រភពព័ត៌មានដែលទទួលបាន ឱ្យដឹងថា លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលត្រូវបានស្គាល់ថា ជាប្រធានគណបក្សខ្មែរក្រោក ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនរួមជាមួយបក្សពួកជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡានល្បីឈ្មោះកក្រើកក្រុងភ្នំពេញកាលពីម្សិលមិញ។
សូមជម្រាបថានាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម ( វែង១ដើម ខ្លី៤ដើម ) ។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)៕
ព័ត៌មានលំអិតផ្សាយជួននៅពេលក្រោយបន្តទៀត