ដឹងហើយឮហើយ ថា កន្លែងនេះ ជាកន្លែងធ្វើស៊ីឆៅៗ នៅតែទៅរកសេវាផ្លូវភេទនៅទីនោះទៀត ម្តុំវត្តភ្នំ
ភ្នំពេញ៖មនុស្សភាគច្រើនបានដឹងថា ម្តុំវត្តភ្នំ ឬ បណ្តោយមាត់ទន្លេ នៅរាជធានីភ្នំពេញ ជាកន្លែងប្រមូលផ្តុំនារីរកស៊ីផ្លូវភេទ ឬ ប្រុសៗហៅថា កន្លែងបោយដៃ ពេលរាត្រី ។
នារីរកស៊ីផ្លូវភេទ នៅទីនោះ តែងតែបង្កបញ្ហាជាញឹកញាប់ ហើយក៏ត្រូវបានបង្ក្រាបជាញឹកញាប់ ផងដែរ តែអ្វីៗគ្មានប្រសិទ្ធភាពឡើយ ពួកគេនៅតែវិលមករកមុខរបរ រកស៊ីផ្លូវភេទដូចដើម បើទោះបីមានការអប់រំណែនាំយ៉ាងណាក៏ដោយ ឬ ហៅបានម្យ៉ាងទៀតថា ចំណាត់ការរបស់អាជ្ញាធរគ្មានប្រសិទ្ធភាពឡើយ ។
រឿងថ្មីមួយទៀត ទើបតែកើតមានឡើង គឺ បុរសម្នាក់ ស្រវឹងស្រឿងៗនឹកចង់រកសេវាផ្លូវភេទ ក៏ទៅម្តុំវត្តភ្នំ ដើម្បីរកនារី ទៅគេងជាមួយនៅផ្ទះសំណាក់ ។ ប៉ុន្តែ បញ្ហាក៏កើតមានឡើងតែម្តង គឺ មានការប្រតាយប្រតប់គ្នា ដោយបុរសរូបនេះ បានចោទប្រកាន់ នារីរកផ្លូវភេទដែលខ្លួនបានចរចារតម្លៃត្រូវរ៉ូវគ្នា ថា បានលួចលុយអស់២០ម៉ឺនរៀល និង បានហៅជើងកាង ជាបុរសៗម្តុំនោះ មកវាយបុរសរងគ្រោះអោយបែកក្បាលហូរឈាម ថែមទៀតផង ។
ដំណើររឿងនេះ ត្រូវបានបុរសសុំមិនបញ្ចេញឈ្មោះប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នេះ រូបគេបានចេញពីកម្មវិធីផឹកស៊ី ហើយស្រវឹងក៏ទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយមក ក៏ពេញចិត្តនារីម្នាក់ ហើយបានចរចារតម្លៃគ្នាត្រូវ ក៏ឡើង កង់បី ទៅរកផ្ទះសំណាក់ តែម្តង ។
ប៉ុន្តែ ពេលដល់ចំណុចតាមមហាវិថីព្រះមុន្នីវង្ស មុខសណ្ឋាគារភ្នំពេញ ស្រាប់តែនារីរកផ្លូវភេទបានលួចលុយអស់២០ម៉ឺនរៀល ហើយបានទាមទារចុះពីកង់បី ដោយមិនទៅផ្ទះសំណាក់ ទេ រួចនារីរូបនេះ ក៏បានប្រតាយប្រតប់លើខ្លួនតែម្តង ។ មួយសន្ទុះក្រោយមក ដែលទំនងបានជារៀបចំគម្រោងទុកជាមុន ស្រាប់តែមានជើងកាងម្នាក់ជិះម៉ូតូមក ហើយមកវាយបុរសរងគ្រោះអោយបែកក្បាលរហូតឈាម តែម្តង ។
ដោយសារតែបុរសរងគ្រោះ ខ្លាចខ្មាសគេ ក៏ប្រញាប់ឡើង កង់បី ត្រឡប់ទៅវិញ ដោយមិនធ្វើការប្តឹងផ្តល់អ្វីទេ ។
ទាំងនេះ ចាត់ទុកជាបទពិសោធន៍មួយ សម្រាប់បុរសៗដទៃទៀត ដែលចង់ទៅរកសេវាផ្លូវភេទ នៅម្តុំវត្តភ្នំ ឬ មាត់ទន្លេ មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ឬ បើជៀសវាងបានកុំទៅតែម្តង កាន់តែល្អ ។
ដោយឡែង អាជ្ញាធរវិញ គប្បីជួយសំអាតទីនោះអោយមានសណ្តាប់ធ្នាប់ឡើងវិញផង កុំអោយនៅរញ៉េរញ៉ៃបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ បង្កជាបញ្ហាមិនចេះឈប់មិនចេះឈរ ដូច្នេះទៀតអី ៕